ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកសេង ទៀង នាំយកអំណោយ សម្ដេចហ៊ុន សែន ជូនកូនភ្លោះ៣នាក់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 09 ខែ កក្កដា ឆ្នាំ​ 2018 ម៉ោង 10:11 ព្រឹក អ្នកអាន 556

ខេត្តព្រះវិហារ៖លោកសេង ទៀង ជំនួយការសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាចក្រកម្ពុជា និងអមដំណើរដោយអភិបាលខេត្តព្រះវិហារលោកអ៊ុន ចាន់ដា បាននាំយកអំណោយរបស់សម្ដេច យកទៅចែកជូនកូនភ្លោះ៣នាក់។
នាឱកាសនោះលោកសេង ទៀង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោហ៊ុន សែននិងសម្តេចកិត្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ដែលបានយកចិត្តទុកដាក់ គិតគូរចំពោះ របស់ប្រជាពលរដ្ឋ ពិសេសបងប្អូនប្រពលរដ្ឋ ដែលប្រសូត្របានកូនភ្លោះ៣ ដោយសម្តេចបានចាត់ទុកកូនភ្លោះ៣នេះ ជាចៅសម្តេចថែមទៀតផង។ ជាមួយគ្នានោះដែរលោកសេង ទៀង បានណែនាំអោយក្រុមគ្រួសារកូនភ្លោះទាំង៣នេះ ត្រូវថែរក្សាសុខភាពអោយបានល្អ។
អំណោយដែលយកមកប្រគល់ជូន នៅពេលនេះ មានថវិការចំនួន៥លានរៀល អង្ករ២០០គីឡូក្រាម ស្ករស៥គីឡូក្រាម ទឹកដោះគោចំនួន២កេសនិងសារ៉ុង ក្រម៉ាផងដែរ។
សូមបញ្ជាក់ថាគ្រួសារប្រជាពលរដ្ឋ ដែលប្រសូត្របានកូនភ្លោះ៣សុទ្ធតែប្រុស រស់នៅភូមិឯកភាព សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ប្រសូត្រនៅថ្ងៃទី៤ខែកក្កដាឆ្នាំ២០១៨នៅមន្ទីរពេទ្យបង្អែក១៦មករា ក្រុងព្រះវិហារ។ការប្រគល់អំណោយនេះ នៅថ្ងៃទី៦ខែកក្កដាឆ្នាំ២០១៨៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 15,436 នាក់
ម្សិលមិញ : 42,058 នាក់
សរុប : 53,847,739 នាក់