ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ស្លាប់ម្នាក់របួសធ្ងន់ម្នាក់ ជិះម៉ូតូបុកបង្គោលភ្លើង នៅក្រុងសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 09 ខែ កក្កដា ឆ្នាំ​ 2018 ម៉ោង 10:24 ព្រឹក អ្នកអាន 7778

ខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថាបុរសម្នាក់ បានបោកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែង ឯម្នាក់ ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍ជិះម៉ូតូបុកបង្គោលភ្លើង។
ហេតុការណ៍នោះកើតឡើងនៅវេលាម៉ោង ១៩និង០០នាទីថ្ងៃទី ៨ខែកក្កដា ឆ្នាំ ២០១៨ក្នុងភូមិ ថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប។
មន្ត្រីនគរបាលមូលដ្ឋានអោយដឹងថា ជនរងគ្រោះក្នុងហេតុការណ៍ទី១ឈ្មោះអ៊ាត អ៊ាន ភេទប្រុអាយុ២១ឆ្នាំ (ស្លាប់)ទី២មិនទាន់ស្គាលឈ្មោះនៅឡើយទេកំពុងសង្គ្រោះឯមន្ទីរពេទ្យ។ ពួកគេជិះម៉ូតូម៉ាងហុងដាសេ១២៥ឆ្នាំ២០១៧ និងមានទីលំនៅភូមិកើតហេតុខាងលើ។
ប្រភពបន្ថែមថា ជនរងគ្រោះធ្វើដំណើរពីលិចទៅកើត ហើយក៍រេចង្កូតទៅបុកបង្គោលភ្លើងដោយខ្លួនឯងតែម្តង។ក្រោយបញ្ជូនអ្នករបួសទៅមន្ទីរពេទ្យ និងអ្នកស្លាប់អោយក្រុមគ្រួសារ ម៉ូតូយករក្សាទុករងចាំដោះស្រាយ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,507 នាក់
ម្សិលមិញ : 62,329 នាក់
សរុប : 59,994,356 នាក់