ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ធ្លាយរឿងបំប៉ោង លើការទិញសម្ភារៈ នៅកំពង់ផែ ខេត្តព្រះសីហនុ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ កក្កដា ឆ្នាំ​ 2018 ម៉ោង 12:01 ល្ងាច អ្នកអាន 687

ភ្នំពេញ៖រយះពេលប៉ុន្មានមកនេះ បណ្ដាញសារព័ត៌មាន តាមអេឡិចត្រូនិច ក្នុងស្រុកមួយចំនួនបានចេញផ្សាយថា មានការបំប៉ោងតួលេខ ក្នុងការចំណាយ ទិញសម្ភារៈ នៅកំពង់ផែខេត្តព្រះសីហនុ យ៉ាងច្រើនសន្ធឹកសន្ធាប់ នាំឲ្យមានការរិ:គន់យ៉ាងខ្លាំង។
តាមព័ត៌មានបានឲ្យដឹងថាលោកសូរ សៀង នាយកផែនការលទ្ធកម្មនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ រងការរិះគន់ បានក្លែងបំប៉ោងគម្រោង ខ្ទង់ចំណាយ ទៅលើការទិញសម្ភារៈគ្រឿងចក្រ និងឧបករណ៍ផ្សេងៗ នៅក្នុងកំពង់ផែនេះ មានតម្លៃកើនឡើង ១គុណ ២០ដង ប្រៀបនិងតម្លៃលក់នៅលើទីផ្សារធម្មតាកាលពីឆ្នាំ២០១៧..។
ប្រភពពីបុគ្គលឹកផែបាននិយាយថា ការបំប៉ោងខ្ទង់ចំណាយទាំងនោះរួមមាន៖ ចំណាយទៅលើការទិញសម្រងប្រេងម៉ាស៊ីនគ្រឿងចក្រ ឬរថយន្ត គឺក្នុង១ឆ្នាំៗ បានចំណាយលុយប្រមាណ ៩០០លានរៀល។ ចំណាយទៅលើការទិញសំបកកង់រថយន្តក្នុង១ឆ្នាំៗ ក៏ត្រូវចំណាយជាង៩០០លានរៀល និងការចំណាយទៅលើការទិញប្រេងរំអឹល ឬប្រេងម៉ាស៊ីន គឺក្នុង១ឆ្នាំៗ ត្រូវចំណាយជាង ១,៣០០លានរៀលឯណោះ។
ភាពមិនប្រក្រតីនៃការឃុបឃិតគ្នានេះ មន្ត្រីនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុមួយចំនួន បានស្នើដល់លោកឱម យ៉ិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឬក្រសួងសាធារណការជួយមានវិធានការទប់ស្កាត់ និងបញ្ជូនមន្ត្រីចុះអង្កេត ទៅលើភាពមិនប្រក្រតី នៃការបំប៉ោងខ្ទង់ចំណាយទិញសម្ភារៈ ឬឧបករណ៍ផ្សេងម របស់ លោក សូរ សៀង នាយកផែនការស្ដីពីលទ្ធកម្មនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឲ្យបានឆាប់ ដើម្បីលាតត្រដាងការពិតផង។
មន្ត្រីបម្រើការងារ នៅក្នុងកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ បានឲ្យដឹងថា កំពង់ផែនេះ បានចំណាយថវិកាខ្ទង់ ៣០០ពាន់លានរៀលក្នុង១ឆ្នាំៗ ។កាលពីឆ្នាំ២០១៧កន្លងទៅ កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ រកចំណូលបានចំនួនសរុបប្រមាណ ២២៧ពាន់លានរៀល។ ហើយបើគិតជាប្រាក់ដុល្លារ គឺក្នុង ១ពាន់លានរៀល ស្មើ២៥ម៉ឺនដុល្លារអាមេរិក។
អង្គភាពសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបកបំភ្លឺពីលោក សូរ សៀង នាយកផ្នែកផែនការស្តីពីលទ្ធកម្ម នៃកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ បាននៅឡើយទេ នាព្រឹកថ្ងៃទី១០កក្កដានេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 15,394 នាក់
ម្សិលមិញ : 42,058 នាក់
សរុប : 53,847,697 នាក់