ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប៉ូលិសខេត្តសៀមរាប ឃាត់ខ្លួនបុរស២នាក់ នៅកន្លែងហ្គេមបាញ់ត្រី ករណីគ្រឿងញៀន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ កក្កដា ឆ្នាំ​ 2018 ម៉ោង 02:27 ល្ងាច អ្នកអាន 3204

ខេត្តសៀមរាប៖មន្ត្រីនគរបាលខេត្តសៀមរាបបានឲ្យដឹងថា បុរស២នាក់ត្រូវបានឃាត់ខ្លួន នៅថ្ងៃច័ន្ទ១២រោចខែបឋមាសាឍឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី៩ខែកក្កដា ឆ្នាំ ២០១៨ម្សិលមិញ
ដោយកំលាំងការិយាល័យ ប្រឆាំងគ្រឿងញៀនបានចូលរួមសហការ ជាមួយកំលាំងផ្នែកការងារប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប នៅកន្លែងហ្គេមបាញ់ត្រីស្ថិត នៅភូមិតាភុល សង្កាត់ស្វាយ ដង្គំ ក្រុងសៀមរាប។
ជនសង្ស័យទាំង២នាក់០១:ឈ្មោះ ហ៊ុន បូទី ភេទប្រុសឆ្នាំកំណើត ១៩៩៧មុខរបរគ្មានទីលំនៅភូមិរុងរឿង២ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ(ចាត់ចែងនិង ប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)
-០២:ឈ្មោះ ជីវ សេងឃាងភេទប្រុសឆ្នាំកំណើត ១៩៨៧មុខរបរគ្មានទីលំនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប (ចាត់ចែងនិងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)
ដកហូតឧបករណ៍ប្រើប្រាស់រួមគ្រឿងញៀនមួយចំនួន ទូរស័ព្ទដៃចំនួន០២ គ្រឿង ។ បញ្ចូនទៅសាលាដំបូងថ្ងៃទី១០ខែកក្កដាឆ្នាំ ២០១៨នេះ។ ចំណែកវត្ថុតាងហ្គេមបាញ់ត្រី ប្រគល់ជូនជំនាញព្រហ្មទណ្ឌក្រុងសៀមរាប ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 15,445 នាក់
ម្សិលមិញ : 42,058 នាក់
សរុប : 53,847,748 នាក់