ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ចាប់ខ្លួនចាងហ្វាង កាសែតម្នាក់ ក្រោយផ្ទុះអាវុធ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ កក្កដា ឆ្នាំ​ 2018 ម៉ោង 12:40 ល្ងាច អ្នកអាន 2761

ខេត្តសៀមរាប៖សមត្ថកិច្ចបានចាប់ខ្លួន ចាងហ្វាងកាសែត (ដំណឹងកម្ពុជា) លោកឆោម ស៊ីថា ក្រោយពីបានផ្ទុះអាវុធ គំរាមមន្ត្រីយោធាម្នាក់
ការចាប់ខ្លួន នៅថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៨ម្សិលមិញ នៅក្នុងភូមិសាស្រ្ត ស្រុកស្វាយលើ ខេត្តសៀមរាប បន្ទាប់ជននេះបាញ់គំរាមជនរងគ្រោះ ប៉ុន្មាននាទីក្រោយ។ នគរបាលស្រុកស្វាយលើបានអោយដឹងថា ជនរងគ្រោៈឈ្មោៈ ម៉ី ស៊ូ ភេទប្រុសអាយុ៤០ឆ្នាំ មុខរបរយោធា មានទីលំនៅភូមិ ដំណាក់ ឃុំកំពង់ប្រណាក ស្រុកព្រៈវិហារ ខេត្ត ព្រៈវិហារ។ ចំណែកជនសង្សយ័ឈ្មោៈឆោម ស៊ីថា ភេទ ប្រុសអាយុ ឆ្នាំ៥៥មុខរបរ ចាងហ្វាងកាសែតដំណឹងកម្ពុជា មានទីលំនៅ ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌ័សែនសុខ រាជធានីភ្នំពេញ មុនចាប់ខ្លួនស្នាក់នៅសាខាស្នាក់ការកាសែត នៅភូមិ ទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។
សមត្ថកិច្ចអោយដឹងទៀតថា នៅវេលាម៉ោង១១ថ្ងៃទី១០ ខែកក្កដា២០១៨ ជនរងគ្រោៈ បានបើកឡានដឹកឥវ៉ាន់ពីខេត្តព្រៈវិហារមកខេត្តសៀមរាប។ លុះ ដល់វេលាម៉ោងបីរសៀល ថ្ងៃដដែល ក្រោយដាក់ឥវ៉ាន់រួចក៏ត្រឡប់មកខេត្តព្រៈវិហារវិញ ដោយ មានម៉ូយជិៈ ជាមួយគ្នាពីនាក់ ហើយបើកចេញពីខេត្តសៀមរាបឆ្ពោៈទៅខេត្តព្រៈវិហារ។ លុៈពេលបើកដល់ខាងជើង ផ្សារស្វាយលើថ្មី ស្រុកស្វាយលើ ស្រាប់តែជនសង្សយ័ខាងលើបានបើកឡានម៉ាកកាម៉ារី សេរីឆ្នាំ២០០៧(ហាយព្រីត)ពណ័សពាក់ផ្លាកលេខ ភ្នំពេញ២AM១២៤០ តាមពីក្រោយជនរងគ្រោៈ ពេលបើកដល់ចំនុចខាងកើតស្នាក់ការបរិស្ថានក្បាលប្រើសឡានជនសង្សយ័ បានឡើងវ៉ាឡានជនរងគ្រោៈឡើងទន្ទឹមគ្នា រួចជនសង្សយ័បានចុចកញ្ចក់ឡានយកកាំភ្លើងខ្លីមកភ្ជង់ ជនរងគ្រោៈរួចស្រែកជេរថា អាហែងឈ្លើយឆាប់ឈប់ឡានភ្លាម។ ប្រភពបន្តថា ដោយជនរងគ្រោៈមិនមានរឿងអី ហើយភយ័ ក៏បន្ថែមល្បឿនយ៉ាងលឿន ជនសង្សយ័ក៏បន្ថែមល្បឿនដូចគ្នា បន្ទាប់មកក៏បានយកកាំភ្លើងបាញ់គំរាមទៅលើជនរងគ្រោៈចំនួនមួយគ្រាប់។ ពេលនោៈជនរងគ្រោៈបានបើកឡានបន្តមិនហ៊ានឈប់ ហើយជនសង្សយ័ក៍នៅតែបើកតាមបន្តទៀតលុៈបើកដល់ចំនុចការដ្ថានកិនថ្មក្បែរអង់តែនទូរសព្ឌ័ភ្នំក្បាលប្រើស ភូមិអង្កាញ់ឃុំស្វាយលើ ជនសង្សយ័បានវ៉ាទៅមុនហើយឈប់ឡានពាំងពីមុខឡានជនរងគ្រោៈ បើកទ្វាឡានចុៈមកហើយមានកាន់កាំភ្លើងខ្លីទើបជនរងគ្រោៈស្គាល់ឈ្មោៈ ឆោម ស៊ីថា ជាអ្នកាសែតធ្លាប់ទារប្រាក់អ្នកដឹកឈើតាមផ្លូវ។ ឃើញដូចនេៈជនរងគ្រោៈបានបន្ថែមល្បឿនទៅមុខទៀត ស្របពេលនោៈ ជនសង្សយ័បានស្រែកថាអាហែងឈប់ភ្លាម ជនរងគ្រោៈមិនឈប់ ទើបជនសង្សយ័បានបាញ់គំរាមមួយគ្រាប់ទៀត ធ្វើអោយជនរងគ្រោៈភយ័ក៍បើកឡានយ៉ាងលឿនចេញពីទីនោៈ។
ក្រោយពេលទទួលបានព័ត៌មានសម្ថកិច្ចបានទៅដល់កន្លែងកើតហេតធ្វើការពិនិត្យនិងចាប់យកសំបកគ្រាប់ ប្រភេទអាវុធខ្លី ចំនួនមួយសំបកគ្រាប់មករក្សាទុក ។ បន្ទាប់មកទៀតដោយមានរាយការណ៏ពីជនរងគ្រោៈទៅសម្ថកិច្ចនិងព្រៈរាជអាជ្ញាខេត្តព្រៈវិហារនិង បានដាក់បណ្តឹងនៅអធិការនគរបាលស្រុកស្វាយលើ ទើបកំលាំងនគរបាល សហការណ៏ជាមួយកំលាំងកងរាជអាវុធហត្ថស្រុក កម្លាំងសឹករងស្រុក និងបានការអនុញ្ញាតពីលោក កើត វណ្ណរ៉េត ព្រៈរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបផង ទើបឃាត់ខ្លួនជនសង្ស័យខាងលើដើម្បីសាកសួរនិងបន្តនីតិវិធី៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 11,962 នាក់
ម្សិលមិញ : 33,040 នាក់
សរុប : 64,557,908 នាក់