ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ក្រុមឆក់កាបូប នៅក្រុងសៀមរាប១០នាក់ ត្រូវបានឃាត់ខ្លួន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ កក្កដា ឆ្នាំ​ 2018 ម៉ោង 01:04 ល្ងាច អ្នកអាន 103229

ខេត្តសៀមរាប៖ក្រុមចោរឆក់កាបូប១០នាក់ ត្រូវបាននគរបាល ខេត្តសៀមរាប ឃាត់ខ្លួនក្រោយពួកគេបានធ្វើសកម្មភាពឆក់ ដ៍សកម្មនៅក្រុងសៀមរាប។
មន្ត្រីនគរបាលបានឲ្យដឹងថានៅថ្ងៃទី១០ខែកក្កដា២០១៨ម្សិលមិញ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាល ខេត្តសៀមរាប បានបញ្ជារអោយកំលាំងធ្វើការល្បាតពួនស្ទាក់លើករណី អំពើលួចឆក់កាបូប នៅក្នុងខេត្តសៀមរាប ដើម្បីការពារសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ។
ជាក់ស្តែងកំលាំងអធិការនគរបាលស្រុកប្រាសាទបាគង បានធ្វើការល្បាតពួនស្ទាក់បង្ក្រាប បានចោរឆក់កាបូបភ្ញៀវទេសចរណ៍ចំនួន០២នាក់ ដោយកំលាំងជំនាញការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដោយមានការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ ភឹង ចិន្តារ៉េត និងលោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ សហការជាមួយ អធិការក្រុងសៀមរាប អធិការស្រុកសូទ្រនិគម នឹងអង្គភាពនគរបាលទេសចរណ៍ បានបើកការស្រាវជ្រាវបង្ក្រាបដល់ឬសគល់នូវបក្ខពួកក្រុមចោរឆក់សរុបទាំងអស់បានចំនួន១០នាក់។
👉ចំណែកបក្ខពួកនិងក្រុមចោរឆក់ដទៃទៀត កំលាំងការិយាល័យជំនាញ បានកំណត់មុខសញ្ញារួចអស់ហើយ កំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួន៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 11,776 នាក់
ម្សិលមិញ : 33,040 នាក់
សរុប : 64,557,722 នាក់