ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប៉ូលិសខេត្តសៀមរាប ឃាត់ខ្លួនបុរសអាយុ១៨ឆ្នាំ២នាក់ ករណីគ្រឿងញៀន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 14 ខែ កក្កដា ឆ្នាំ​ 2018 ម៉ោង 12:15 ល្ងាច អ្នកអាន 5161

ខេត្តសៀមរាប៖មន្ត្រីនគរបាលខេត្តសៀមរាប បានឲ្យដឹងថានៅថ្ងៃសុក្រ០១កើតខែទុតិយាសាឍឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៣ខែកក្កដា ឆ្នាំ ២០១៨ម្សិលមិញ កំលាំងការិយាល័យ ប្រឆាំងគ្រឿងញៀន បានចូលរួមសហការ ជាមួយកំលាំងអធិការដ្ឋាន នគរបាលក្រុង សៀមរាបចុះបង្ក្រាបបទរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុ ញៀន ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ៖
០១:ឈ្មោះប៉ា សុខវិសាលភេទប្រុសឆ្នាំកំណើត ២០០០មុខរបរគ្មានទីលំនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប( ជួញដូរ និង ប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)
០២:ឈ្មោះ ចៀន ទុំភេទប្រុសឆ្នាំកំណើត ២០០០មុខរបរគ្មានទីលំនៅភូមិអារក្សស្វាយ សង្កាត់នគរធំ ក្រុងសៀមរាប (ជួញដូរនិងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)

វត្ថុតាងដកហូតម្សៅមេតំហ្វេតាមីនប្រភេទទឹកកកចំនួន០៣កញ្ចប់ស្មើនឹងទំងន់១,៦ក្រាមទាំងសំបក ទូរស័ព្ទដៃចំនួន០១ គ្រឿង ។👉🏻បញ្ចូនទៅសាលាដំបូងថ្ងៃទី១៤ខែកក្កដាឆ្នាំ ២០១៨៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 526 នាក់
ម្សិលមិញ : 135,154 នាក់
សរុប : 62,408,519 នាក់