ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ស្លាប់ម្នាក់របួសធ្ងន់២នាក់ នៅខេត្តសៀមរាប ដោយសារគ្រោះថ្នាក់ចរាចណ៍

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 17 ខែ កក្កដា ឆ្នាំ​ 2018 ម៉ោង 12:20 ល្ងាច អ្នកអាន 7253

ខេត្តសៀមរាប៖មនុស្សម្នាក់បានស្លាប់នឹង២នាក់ទៀត បានរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ហេតុការណ៍បានកើតឡើងនៅថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុច ភូមិជ្រៃខាងជើង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម។

សេចក្ដីរាយការណ៍បានឲ្យដឹងថាអាចបង្ករឡើងដោយរថយន្តម៉ាកសាំយ៉ុង ពណ៌ស្លែ ពាក់ស្លាកលេខ២AN០៣៣៨(ជិះគ្នា២នាក់) បម្រុងឡើងវ៉ារថយន្តផ្សេងទៀត ប៉ុន្តែវ៉ាមិនផុត ជ្រុលទៅបុក រថយន្តម៉ាកហ៊ីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ ៣A៤៨១១ (ជិះគ្នា២នាក់)បើកបរក្នុងទិសដៅ បញ្ច្រាស់ទិសគ្នា បណ្ដាលឲ្យយន្តម៉ាកហ៊ីយ៉ានដាយ ជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋ ដែលជាប់នឹងផ្លូវ កៀនបង្គោលភ្លើង។

សេចក្ដីរាយការណ៍បញ្ជាក់ថាម្ចាស់រថយន្តសាំយ៉ុងឈ្មោះញ៉ែម សុខាភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិគក ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង (ស្លាប់)អ្នកបើកប ពីទិសខាងកើតទៅលិច និងអ្នករួមដំណើរឈ្មោះនិន សុភាក់ ភេទប្រុសអាយុ៣២ឆ្នាំ រស់នៅក្នុងភូមិ ឃុំ ជាមួយគ្នា(របួសធ្ងន់)។

ម្ចាស់រថយន្តហ៊ីយ៉ាន់ដាយឈ្មោះសុខ ដារី ភេទប្រុសអាយុ៣០ឆ្នាំ រស់នៅភូមិវាលកណ្ដាង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (គ្មានរបួស) )អ្នកបើកបរ ពីទិសខាងលិចទៅកើត និង អ្នករួមដំណើរឈ្មោះឡុត ប៊ុននី ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិស្លាបក្ដោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ របួសធ្ងន់។ ខូចខាតរថយន្តទាំងសងខាង។

សពជនរងគ្រោះ ត្រូវបានកម្លាំងជំនាញប្រគល់ ឱ្យក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី។ រីឯអ្នករងរបួសទាំងសងខាង ត្រូវបានសមត្ថកិច្ចបញ្ជូន ទៅសង្គ្រោះ។ ចំណែករថយន្តទាំង២ យកទៅទុកនៅ អធិការស្រុកសូទ្រនិគម ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 101,647 នាក់
ម្សិលមិញ : 192,205 នាក់
សរុប : 56,705,789 នាក់