ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

កម្មករជាង១ម៉ឺននាក់ បានជួបសម្តេចហ៊ុន សែន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 02 ខែ សីហា ឆ្នាំ​ 2018 ម៉ោង 11:24 ព្រឹក អ្នកអាន 715

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីមកពីតាមរោងចក្រ សហគ្រាសនានា នៅរោងចក្រតំបន់លូ៥ ក្នុងសង្កាត់មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
កម្មករ កម្មការនី ដែលបានជួបសំណេះសំណាលជាមួយ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកនេះ មានចំនួន ១៤,៦៩៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន២៤ ដែលក្នុងនោះមកពីក្រុមហ៊ុនប្រទេស ចិន ចំនួន១៩, កូរ៉េចំនួន២, សិង្ហបុរីចំនួន១ និងខ្មែរចំនួន១។ ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន២១, ផលិតស្បែកជើងចំនួន២ និងបោកគក់ចំនួន១។ ផលិតផលទាំងអស់ត្រូវបាននាំចេញទៅ កាន់ ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទៅលើទីផ្សាក្នុងប្រទេស។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថានេះ គឺជាការជួបជុំសំណេះសំណាលដែលចាត់ទុក ជាជុំទី២ក្រោយការបោះឆ្នោត ហើយនេះជាការអនុវត្តតាមការសន្យារបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានសន្យាជាមួយបងប្អូនកូនក្មួយកម្មករកម្មករិនីថា នៅពេលដែលគណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោត គឺ សម្តេចតេជោ នឹងបន្តជួបជាមួយកូនក្មួយជាបន្តបន្ទាប់ទៀត។ សម្តេចតេជោនាយក រដ្ឋមន្ត្រី បានបង្ហាញនូវមោទនភាពចំពោះប្រជាពលរដ្ឋទូទាំងប្រទេសប្រមាណ ៨២% ដែលបានទៅ បោះឆ្នោតចូលរួមដំណើការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទាំងអស់ដែលបានទៅបោះ ឲ្យគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់ កាលពីថ្ងៃទី ២៩ កក្កដា ឆ្នាំ២០១៨ កន្លងមកនេះ។ ការបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា គឺដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍព្រោះសន្តិភាពសម្រាប់ យើងទាំងអស់គ្នា ហើយទាំងអស់គ្នាសម្រាប់សន្តិភាព។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការបោះឆ្នោតថា៖
១)ប្រជាពលរដ្ឋបានទៅបោះឆ្នោត គឺបានបង្ហាញពីការចូលរួមក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ ពិតនៅកម្ពុជា។
២)បងប្អូនប្រជាពលរដ្ឋបានចូលរួមទៅបោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជា មានតំលៃស្មើនឹងការចូលរួមថែរក្សាសន្តិភាព និងការអភវិឌ្ឍ។
សម្តេចតេជោ ហ៊ុន សែន ផ្តល់ក្តីស្រឡាញ់ដល់កូនក្មួយកម្មការនីមានផ្ទៃពោះចំនួន ៧៧២នាក់ផងដែរ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 286 នាក់
ម្សិលមិញ : 135,154 នាក់
សរុប : 62,408,279 នាក់