ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

រថយន្តក្រុងរិទ្ធមុន្នី ធ្លាក់ផ្លូវ នៅខេត្តសៀមរាប មនុស្ស៧នាក់រងរបួស

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 02 ខែ សីហា ឆ្នាំ​ 2018 ម៉ោង 01:09 ល្ងាច អ្នកអាន 4285

ខេត្តសៀមរាប៖មនុស្សប្រុសស្រីចំនួន៧នាក់ បានរងរបួសធ្ងន់និងស្រាល ក្នុងហេតុការណ៍ រថយន្តក្រុង ក្រុមហ៊ុនរិទ្ធមុន្នី បើកធ្លាក់ពីលើផ្លូវជាតិ។

ហេតុការណ៍នោះ បានកកើតឡើងនៅវេលាម៉ោង១២និង១៥នាទីរំលងអាធ្រាត្រឆ្លងចូលថ្ងៃទី២ខែសីហាឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ ៦ត្រង់ចំណុចភូមិចក ឃុំសង្វើយ ស្រុកជីក្រែងខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តក្រុង ក្រុមហ៊ុនរិទ្ធមុន្នីពាក់ស្លាកលេខភ្នំពេញ3C6855ដឹកអ្នកដំណើរចេញពីខេត្តសៀមរាបទៅភ្នំពេញ រ៉េចង្កូតធ្លាក់ផ្លូវ។ប្រភពបន្តថា ក្នុងរថយន្តមានផ្ទុកអ្នកដំណើរចំនួន 36 នាក់។ មកដល់ចំណុចកើតហេតុ បានគេចរថយន្តដឹកដំឡូងដែលបើកបរស្របទិសគ្នាហើយបានរេចង្កូតធ្លាក់ផ្លូវ ទៅផ្នែកខាងត្បូង ដោយខ្លួនឯងបណ្តាលឲ្យ រងរបួសមនុស្ស7នាក់ ស្រី 3នាក់និងប្រុស៤ ក្នុងនោះរងរបួសធ្ងន់2នាក់ប្រុស។
ជនរងគ្រោះត្រូវកម្លាំងសមត្ថកិច្ចបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម។ រីឯអ្នកបើកបររថយន្តក្រុមហ៊ុនរិទ្ធិមុន្នី ក្រោយពីកើតហេតុបានគេចខ្លួនបាត់ ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរក។
ចំណែករថយន្តដែលធ្លាក់ស្នាមភ្លោះ សមត្ថកិច្ចជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករងចាំដោះស្រាយ។ ចំពោះជនរងគ្រោះ សមត្ថកិចចនៅមិនទាន់បង្ហញឈ្មោះនៅឡើយទេ ដោយកំពុងសង្គ្រោះនិងព្យាបាល៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 101,527 នាក់
ម្សិលមិញ : 192,205 នាក់
សរុប : 56,705,669 នាក់