ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មន្ត្រីចុះ រឹបអូសសត្វព្រៃ តាំងលក់ នៅជាប់របង ព្រះអង្គចេក ព្រះអង្គចម

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 03 ខែ សីហា ឆ្នាំ​ 2018 ម៉ោង 10:54 ព្រឹក អ្នកអាន 27826

ខេត្តសៀមរាប៖បន្ទាប់ពីមានការបង្ហោះព័ត៌មាន តាមបណ្ដាញសង្គម អាខោន សៀមរាបប៉ុស្ដិ៍ កាលពីថ្ងៃទី១ខែសីហាឆ្នាំ២០១៨ ការតាំងលក់សត្វព្រៃ នៅជាប់របង ព្រះអង្គចេក ព្រះអង្គចមនៅថ្ងៃទី២សីហាម្សិលមិញនេះ ក្រុមមន្ត្រីរដ្ឋបាលព្រៃឈើ នឹងអាវុហត្ថ បានចុះរឹបអូស យកទៅព្រលែងឲ្យមាន សេរីភាពវិញហើយ។ ឆ្លើយតបជាមួយ អ្នកយកព័ត៌មាន សៀមរាបប៉ុស្ដិ៍ នៅព្រឹកថ្ងៃទី៣សីហានេះ មន្ត្រីរដ្ឋបាលព្រៃឈើ បានប្រាប់ថា ប្រតិបត្តិការនេះ សមត្ថកិច្ច បានសហការគ្នា ចុះធ្វើការដកហូតសត្វព្រៃ ចំណុចព្រះអង្គចេក ព្រះអង្គចម ដែលស្ថិតនៅ កណ្ដាលក្រុងសៀមរាប ក្នុងនោះបានរឹបអូស លលកទ្រាំងរស់៣ក្បាល លលកបាយរស់១៥ក្បាល សារិកាកែវគោរស់១២ក្បាល ក្រលីងក្រលូងរស់១ក្បាល ស្ទាំងលលករស់១ក្បាលនិងអណ្ដើកស្រែរស់៩ក្បាល។មន្ត្រីរដ្ឋបាលព្រៃឈើបន្ថែមថាក្រោយពីធ្វើការរឹបអូសសត្វខាងលើបានយកទៅដោះលែងនៅថ្នាលបណ្ដុះកូនឈើស្ពានអង្គរសង្កាត់រដ្ឋបាលព្រៃឈើបាគងទាំងអស់៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 101,659 នាក់
ម្សិលមិញ : 192,205 នាក់
សរុប : 56,705,801 នាក់