ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អ្នកមានម៉ូតូ ប្រើបំពង់ស៊ីមាំងឮខ្លាំង នៅក្រុងសៀមរាប ចប់ហើយពេលនេះ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 03 ខែ សីហា ឆ្នាំ​ 2018 ម៉ោង 11:34 ព្រឹក អ្នកអាន 48890

ខេត្តសៀមរាប៖ក្រុមជិះម៉ូតូប្រើបំពង់ស៊ីមាំងធំ បង្ករឲ្យឮខ្លាំង នាំឲ្យរំខាននោះ ត្រូវបានមន្ត្រីចរាចរណ៍ ខេត្តសៀមរាប ឃាត់ទុកបានជាង១០គ្រឿង។
មន្ត្រីចរាចណ៍បានឲ្យដឹងថាដោយមានការសំណូមពររបស់ប្រជាពលរដ្ឋនិងមានការណែនាំពីលោកឧត្តមសេនីយ៍ទោទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប លោកវរសេនីយ៍ឯក ជិម សុវណ្ណនាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានដឹកនាំកំលាំងផ្ទាល់ ចុះដាក់គោលដៅ ត្រួតពិនិត្យនិងចាប់ដកហូត ម៉ូតូដាក់បំពង់ស៊ីមាំងកែច្នៃ ខុសបច្ចេកទេស ដែលធ្វើអោយ មានសំលេងខ្លាំង រំខាន ដល់អ្នកដ៏ទៃនៅពេលយប់ហើយ តម្រូវឲ្យ ម្ចាស់ម៉ូតូ យករបស់ដើម [របស់ហ្សីន ] មកប្តូរនៅមុខសមត្ថកិច្ច ទើបប្រគល់ម៉ូតូអោយវិញ។
លោកលោកវរសេនីយ៍ឯក ជិម សុវណ្ណ បានប្រាប់អង្គភាពសៀមរាបប៉ុស្ដិ៍ នៅព្រឹកថ្ងៃទី៣សីហានេះថា ការចុះចាប់នេះនឹងធ្វើដូចភ្លៀងរលឹម ដោយយោងតាមការណែនាំ របស់លោកឧត្តមសេនីយ៍ស្នងការខេត្ត។ លោកថានៅយប់មិញ ចាប់បានម៉ូតូដាក់បំពង់ស៊ីមាំងខុសបច្ចេកទេស បានចំនួន១៣គ្រឿង។ជាមួយគ្នានេះនគបាលចរាចរណ៍ សំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកដែលមាននិងកំពុងប្រើប្រាស់ ម៉ូតូស៊ីមាំងកែច្នៃ សូមកែសម្រួលឡើងវិញ ជៀសវាង ខាតបង់ថវិការនិងពេលវេលា៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 427 នាក់
ម្សិលមិញ : 135,154 នាក់
សរុប : 62,408,420 នាក់