ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ធ្លាយគយម្នាក់ នៅច្រកទ្វារ ប៉ោយប៉ែត រត់ការពន្យា អាយុចូលនិវត្តន៍

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 04 ខែ សីហា ឆ្នាំ​ 2018 ម៉ោង 11:22 ព្រឹក អ្នកអាន 1705

ភ្នំពេញ៖សារព័ត៌មានក្នុងស្រុក តាមអេឡិចត្រូនិច បានផ្សាយថាអនុប្រធានការិយាល័យគយ និងរដ្ឋាករ ច្រកទ្វារអន្តរជាតិ ប៉ោយបែត ទទួលបន្ទុកទីលានត្រួតពិនិត្យទំនិញរទេះ ឬហៅថា ផែស្ងួត ដែលដល់អាយុចូលនិវត្តន៍ កំពុងរត់ការទៅថ្នាក់លើ នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពន្យាកំណើត បន្តក្នុងការប្រមូលផលប្រយោជន៍។

យោងតាមប្រភពព័ត៌មានពីផ្ទៃក្នុងមន្ត្រីគយច្រកទ្វារព្រំដែនប៉ោយប៉ែត បានប្រាប់អ្នកសារព័ត៌មានថា លោក អ៊ី ឃីម មានតួនាទីជាអនុប្រធានស្នាក់ការការិយល័យគយ និងរដ្ឋាករ ច្រកទ្វារព្រំដែលប៉ោយប៉ែតកម្ពុជា-ថៃ ទទួលបន្ទុកត្រួតពិនិត្យ និងប្រមូលពន្ធនៅទីលានរទេះ ត្រូវបានថ្នាក់លើហៅឲ្យឡើងជួប នៅអគ្គនាយកដ្ឋានគយ យ៉ាងតក់ក្រហល់បំផុត ដើម្បីរត់ការសុំពន្យារពេលចូលនិវត្តន៍ក្នុងការរក្សាតំណែងរបស់ខ្លូនដែលកំពុងត្រូវប៉ាន់ខ្លាំងនេះ។ដោយលោក អ៊ី ឃីម ត្រូវដល់ថ្ងៃត្រូវចូលវិនិត្តន៍នៅថ្ងៃ១ ខែកក្កដា ឆ្នាំ២០១៨ម្លេះ។

តាមព័ត៌មានថា លោក អ៊ី ឃីម កំពុងរងការរិះគន់ពីសំណាក់មហាជន ដោយទំនងមានការឃុបឃិតជាមួយក្រុមឈ្មួញ រកស៊ីនាំទំនិញពីប្រទេសថៃ តាមរយៈការបង់ពន្ធបន្លែបន្លំតែម្តង។ដោយជារៀងរាល់ថ្ងៃទំនិញគ្រប់ប្រភេទ ដែលដឹកជញ្ជូនតាមរទេះតាមរយៈ ជួលកម្មករអូសចេញពីផ្សារថៃ (ផ្សាររោងក្លឿ) ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ចូលមកកម្ពុជាយ៉ាងគគ្រឹកគគ្រេងទាំងបង់ពន្ធ និឬអាចមិនបង់ពន្ធ។
ការបន្លំបង់ពន្ធមានន័យថា ប្រសិនបើឈ្មួញប្រកាសបង់ពន្ធលើមុខទំនិញនាំចូលតែ២០០កេស គឺនៅពេលនាំចូលពិតប្រាកដ្ឋ អាចរហូត៥០០កេស ដូច្នេះ៣០០កេសទៀតបន្លំមិនបានបង់ពន្ធទេ។

ប្រភពបានបន្ថែមថាលោក អ៊ី ឃីម កំពុងសម្ងំឃុបឃិតគ្នាជាមួយ ក្រុមឈ្មួញរកស៊ីនាំទំនិញពីប្រទេសថៃមកកម្ពុជា យ៉ាងពេញបន្ទុក មានដូចជាបន្លែ ផ្លែឈើ ត្រីសាច់ គ្រឿងទេស គ្រឿងកំប៉ុង ព្រមទាំងទំនិញផ្សេងៗជាច្រើនមុខទៀត។
អង្គភាពសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការ បកស្រាយបំភ្លឺពីលោកអ៊ី ឃីម បាននៅឡើយទេ នាព្រឹកថ្ងៃ៤សីហានេះ។ ប៉ុន្តែលោកហ៊ុយ សុជាតិ ប្រធានស្នាក់ការសាខាការិយាល័យគយ និងរដ្ឋាករ ច្រកទ្វារអន្តរជាតិប៉ោយប៉ែតកម្ពុជា-ថៃ បានប្រាប់អ្នកសារព័ត៌មាននៅនៅល្ងាចថ្ងៃ៣ខែកក្កដាម្សិលមិញថាលោកបានបដិសេធថា “ពុំកើតមានដូចការចោទប្រកាន់នោះទេ គឺប្រកាសពន្ធត្រឹមត្រូវ”៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 298 នាក់
ម្សិលមិញ : 135,154 នាក់
សរុប : 62,408,291 នាក់