ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប៉ូលិសខេត្តសៀមរាប ឃាត់មនុស្ស២នាក់ ដកហូតថ្នាំញៀន៩កញ្ចប់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 04 ខែ សីហា ឆ្នាំ​ 2018 ម៉ោង 05:28 ល្ងាច អ្នកអាន 7669

ខេត្តសៀមរាប៖កម្លាំងនគរបាល ការិយាល័យប្រឆាំងគ្រឿងញៀន នៅថ្ងៃទី៤ខែសីហា ឆ្នាំ ២០១៨ បានសហការ ជាមួយកំលាំងអធិការនគរបាល ក្រុងសៀមរាប រួមនឹងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម ចុះបង្ក្រាបបទរក្សាទុក ជួញដូរនិងចាត់ចែងឲឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ។នគរបាលប្រឆាំងគ្រឿងញៀន អោយដឹងថាជនសង្ស័យទី១:ឈ្មោះ សេង ណារិនភេទប្រុស ឆ្នាំកំណើត ១៩៩៣មុខរបរគ្មាន ។ ទី២:ឈ្មោះ ថាច់ ចាន់ណាភេទប្រុស ឆ្នាំកំណើត ១៩៨៦មុខរបរគ្មាន ពួកគេមានទីលំនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង ខេត្តសៀម រាប( រក្សាទុក និងចាត់ចែង ) ។ ក្នុងពេលចាប់ខ្លួនដកហូតវត្ថុតាង ម្សៅមេតំហ្វេតាមីនប្រភេទទឹកកកចំនួន០៩កញ្ចប់ស្មើនឹងទំងន់១,៥ក្រាមទាំងសំបកទូរស័ព្ទដៃ០២គ្រឿង។បញ្ចូនទៅសាលាដំបូងថ្ងៃទី៤ខែសីហាឆ្នាំ២០១៨៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 199 នាក់
ម្សិលមិញ : 135,154 នាក់
សរុប : 62,408,192 នាក់