ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ឃាតកម្ម នៅខេត្តសៀមរាប អាករសម្លាប់បុរសម្នាក់ ហូឈាមដូចអាករជ្រូក

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 06 ខែ សីហា ឆ្នាំ​ 2018 ម៉ោង 11:58 ព្រឹក អ្នកអាន 19908

ខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថាបុរសម្នាក់ ត្រូវបានឃាតករចូល ទៅក្នុងផ្ទះរួចអាករដោយកាបិតប៉័ងតោ បណ្តាលឲ្យស្លាប់យ៉ាងអណោចអធ័ម ក្នុងថ្លុកឈាម។រួចរត់គេចខ្លួនបាត់។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២០និង២០នាទី ថ្ងៃទី០៥ ខែសីហាឆ្នាំ២០១៨ ស្ថិតនៅភូមិថ្នល់ចែក ឃុំកៀនសង្កែ ស្រុកសូទ្រនិគម។
ជនរងគ្រោះ ឈ្មោះឈិត ខ្វាន់ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិឃុំ កើតហេតុខាងលើ។ជនរងគ្រោះរស់នៅម្នាក់ឯង ព្រោះប្រពន្ធនិងកូនទៅធ្វើកម្មករ នៅប្រទេសថៃ។ ជនសង្ស័យអាចជាអ្នកនៅជិតខាង។

ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោទិត្យ ណារ៉ុង បានប្រាប់អង្គភាពសៀមរាបប៉ុស្ដិ៍ នៅព្រឹកថ្ងៃច័ន្ទនេះថា ករណីករណីឃាតកម្ម នេះកម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ តាមចាប់ជនសង្ស័យហើយ។ លោកឧត្តមសេនីយ៍ទោទិត្យ ណារ៉ុង បន្ថែមថាជនសង្ស័យ ទំនងមនុស្សមានសតិមិនសូវគ្រប់ ដោយសារញៀនស្រារ។ ចំណែកជនរងគ្រោះ ជាមនុស្សពិការដៃនឹងជើងស្វិត៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,597 នាក់
ម្សិលមិញ : 135,154 នាក់
សរុប : 62,409,590 នាក់