ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លុចស៊ិស៣០០ បុកជាមួយរ៉ឺមកកង់៣ នៅក្បែរប្រាសាទតាព្រហ្ម របួសភ្ញៀវធ្ងន់ម្នាក់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 06 ខែ សីហា ឆ្នាំ​ 2018 ម៉ោង 04:37 ល្ងាច អ្នកអាន 33267

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បឋមបានឲ្យដឹងថា នៅមុននេះជាង១ម៉ោង មានករណីគ្រោះថ្នាក់់ចរាចណ៍ មួយបានកើតឡើងនៅក្បែរបរិវេណ ប្រាសាទតាព្រហ្ម រវាងរថយន្ត Lexus RX៣០០នឹងរ៉ឺម៉កកង់៣ បណ្តាលឲ្យជនជាតិចិនម្នាក់ រងរបួសធ្ងន់។
ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី៦ខែសីហាឆ្នាំ២០១៨ត្រង់ចំណុច ក្បែរបរិវេណ ប្រាសាទតាព្រហ្ម ក្នុងភូមិរហាល សង្កាត់នគរធំ ក្រុងសៀមរាប។
ថ្លែងប្រាប់អង្គភាពសៀមរាបប៉ុស្ដិ៍ នៅមុននេះបន្តិច លោកវរសេនីយ៍ឯក ជឹម សុវណ្ណ នាយការិយាល័យចរាចរណ៍ នៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថាករណីនេះទំនងបង្ករឡើងដោយរថយន្តលុចស៊ិសស្លាកលេខ សៀមរាប ២C-៩៥៤៧ និងរ៉ឺម៉កកង់៣ ។
លោកវរសេនីយ៍ឯក ជឹម សុវណ្ណ បន្ថែមថា ជនរងគ្រោះនាំយកទៅសង្គ្រោះនៅមន្ទីពេទ្យ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 397 នាក់
ម្សិលមិញ : 135,154 នាក់
សរុប : 62,408,390 នាក់