ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ញាក់សាច់ ចម្លើយសារភាព ជនដៃដល់ សម្លាប់បុរសពិការជើងម្នាក់ នៅខេត្តសៀមរាប .បើកមុងចាប់ទាញសក់ក្បាល អារករ ហូតដល់ស្លាប់តែម្តង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 07 ខែ សីហា ឆ្នាំ​ 2018 ម៉ោង 11:02 ល្ងាច អ្នកអាន 5601

ខេត្តសៀមរាប៖ក្រោយសមត្ថកិច្ចចាប់ខ្លួន ជនដៃដល់ សម្លាប់បុរសម្នាក់ដែលពិការជើង ដើរនឹងឈើច្រត់នោះ ជនសង្ស័យ បានសារភាពថា ខ្លួនបើកមុងចាប់ទាញសក់ក្បាល អារករ ហូតដល់ស្លាប់តែម្តង។

លោកឧត្តមសេនីយ៍ត្រី ភឹង ចន្តារ៉េត ស្នងការរង ទទួលផែនកណ្តាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តសៀមរាប បានប្រាប់អង្គភាពសៀមរាបប៉ុស្ដិ៍ នៅព្រឹកថ្ងៃអង្គារនេះថាតាមចម្លើយរបស់ជនសង្ស័យឈ្មោះ អ៊ុច ចាន់ណាហៅជីវភេទប្រុសអាយុ២៤ឆ្នាំទីលំនៅភូមិថ្នល់ចែក ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាបថាខ្លួនធ្លាប់បានទៅធ្វើកម្មករអារឈើនៅរោងចក្រ ទួលឡូវ ស្ថិតក្នុងឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ថៅកែឈ្មោះ ស៊ី ថា ហើយបានមកលេងផ្ទះរហូតដល់ថ្ងៃទី៤ខែសីហាឆ្នាំ២០១៨ ខ្លួនបានទៅបើកលុយបាន៥០ម៉ឺនរៀល ថ្ងៃទី៥ខែសីហាឆ្នាំ២០១៨ ខ្លួនបានមកដល់ផ្ទះវិញ ឲ្យម្តាយ១៥ម៉ឺនរៀល សល់ប៉ុន្មានទុកខ្លួនឯង ពេលល្ងាចឈ្មោះអ៊ុច វិចិត្រហៅទូច ជាបងរបស់ខ្លួនបានទិញស្រា ស មកផឹកជាមួយមិត្តភក្តិគាត់ខ្លួន ក៏ផឹកជាមួយរហូតដល់ម៉ោង៨និង១៥នាទីយប់ ពេលខ្លួនកំពុងអង្គុយលើគ្រែក្រោមផ្ទះដូចជាឮសំលេងស្រែកពីផ្ទះឈ្មោះ ខ្វាន់(ជនរងគ្រោះ) ខ្លួនក៏ស្រែកតទៅវិញ បន្ទាប់មកខ្លួនដូចជាខឹងក៏ក្រោកទៅយកកាំបិត ពីរោងបាយ រត់តំរង់ទៅក្រោមផ្ទះឈ្មោះខ្វាន់ ពេលទៅដល់ក៏បើកមុងចាប់ទាញសក់ក្បាលអាករហូតដល់ស្លាប់តែម្តង ទើបឃើញម្តាយនិងបងប្រុសខ្លួន រត់ទៅដល់ដណ្តើមដកយកកាំបិត ពេលនោះខ្លួនបានរត់មកផ្ទះឡើងយកខោ អាវនិងទូរស័ព្ទ ហើយរត់ទៅកើតបត់ឡើងដល់ផ្លូវជាតិលេខ៦ ចូលផ្ទះឈ្មោះ យ៉ន ភេទស្រីប្រាប់គាត់ថាខ្លួនមានរឿងធំហើយ ហើយក៏បន្តដំណើរទៅដល់ភូមិ បឹងវៀន ឃុំតាយ៉ែក បានចូលផ្ទះឈ្មោះ ណាត់ ភេទប្រុសដេកលេងអង្រឹងក្រោមផ្ទះរហូតដល់ម៉ោង៤ទាបភ្លឺ បានអោយឈ្មោះណាត់ ជួយជូនទៅសៀមរាប រកការងារធ្វើ ដោយមិនបានប្រាប់ថាខ្លួនសម្លាប់គេនោះទេ ប៉ុន្តែឈ្មោះណាត់ថាគេរវល់ មិនជូនដល់សៀមរាបទេ ជូនបានត្រឹមដំដែកខ្លួនក៏ព្រម ពេលនោះឈ្មោះណាត់ បានដឹកមកដល់ដំដែក ឈប់នៅមុខមន្ទីរពេទ្យចាំកាក់ឡានក្រុងជិៈទៅសៀមរាប ពេលទៅដល់សៀមរាបបានជិៈតាក់ស៊ីទៅស្វាយស៊ីសុផុនបន្តទៀតពេលដល់ស្វាយបានជិៈម៉ូតូឌុបទៅផ្ទះឪពុកមាឈ្មោះសោមសំនៅភូមិគុត្តសតក្នុងឃុំគុត្តសតស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យគិតថាបន្តដំណើរទៅថៃទៀតប៉ុន្តែត្រូវសមត្ថកិច្ចទៅទាន់ឃាត់ខ្លួនតែម្តង។គួបញ្ជាក់ថាករណីឃាតកម្មនេះបានកើតឡើងនៅម៉ោង២០និង២០នាទីថ្ងៃទី៥ខែសីហាឆ្នាំ២០១៨នៅភូមិថ្នល់ចែកឃុំកៀនសង្កែស្រុសូទ្រនិគមខេត្តសៀមរាប៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,057 នាក់
ម្សិលមិញ : 135,154 នាក់
សរុប : 62,409,050 នាក់