ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេចហ៊ុន សែន បញ្ជាក់កាលបរិច្ឆេទ នៃការៀបចំ រាជរដ្ឋាភិបាល អាណត្តិថ្មី និងរដ្ឋសភានីតិកាលទី៦

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 08 ខែ សីហា ឆ្នាំ​ 2018 ម៉ោង 10:05 ព្រឹក អ្នកអាន 843

កាលពីព្រឹកមិញនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់សារជាថ្មីដល់សាធារណៈជន និងបណ្តាញសារព័ត៌មានទាំងអស់ជ្រាបថាបន្ទាប់ពី សម្តេចតេជោលោកបានអញ្ជើញចូលគាល់ព្រះមហាក្សត្រកម្ពុជាទូលអំពីស្ថានភាពនយោ បាយកាលពីម្សិលមិញថ្ងៃទី ៧ ខែ សីហា រួចហើយ គឺកាលបរិច្ឆេទនៃការរៀបចំរដ្ឋសភាជាតិ និងរាជរដ្ឋាភិបាលអាណត្តិថ្មី គ្រោងនឹងធ្វើឡើងតាមកាលបរិច្ឆេទដូចខាងក្រោមៈ
១)នៅព្រឹកថ្ងែ ពុធ ទី៥ កញ្ញា ឆ្នាំ ២០១៨ កោះប្រជុំសភាលើកដំបូងក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរម នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់មកបេក្ខភាពតំណាងរាស្ត្រទាំងអស់នឹងចូលស្បថចូលកាន់តំណែងសភា នៅល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨។
២)នៅព្រឹកថ្ងៃព្រហស្បត្តិ៍ទី៦ ខែកញ្ញា ឆ្នាំ២០១៨ គឺបង្កើតនូវក្បាលម៉ាស៊ីនរដ្ឋសភា និង រាជរដ្ឋាភិបាលថ្មី។ នៅល្ងាចថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០១៨ គឺរាជរដ្ឋាភិបាលថ្មីនឹងស្បថចូលកាន់តំណែងជាផ្លូវការ។
៣) នៅព្រឹកថ្ងៃសុក្រទី ៧ ខែ កញ្ញា ឆ្នាំ ២០១៨ គឺគណៈរដ្ឋមន្ត្រីថ្មីនឹងចាប់ផ្តើមបើកកិច្ចប្រជុំជាផ្លូវការលើកដំបូង៕SR

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 421 នាក់
ម្សិលមិញ : 135,154 នាក់
សរុប : 62,408,414 នាក់