ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រី ទីក្រុងភ្នំពេញ ពីមុន ជាទីក្រុងខ្មោច

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 08 ខែ សីហា ឆ្នាំ​ 2018 ម៉ោង 10:47 ព្រឹក អ្នកអាន 657

សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកពីការកសាង ប្រទេសជាតិតាំងពីបាតដៃទទេ ពីទីក្រុងភ្នំពេញ ជាទីក្រុងខ្មោច ទីក្រុងដែលគ្មានមនុស្សនៅ ក្លាយមកជាទីក្រុងភ្នំពេញដែល មានការអភិវឌ្ឍ មានអគារខ្ពស់ៗ និងមានកំណើនមនុស្សយ៉ាងច្រើនណែនតាន់តាប់ដូចពេលបច្ចុប្បន្ននេះ។ កម្ពុជាទើបតែ ចាប់ ផ្តើមអភិវឌ្ឍន៍រីកចម្រើនពេញលេញ ត្រឹមរយៈពេល២០ឆ្នាំចុងក្រោយនេះតែប៉ុណ្ណោះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី មានមោទនភាពយ៉ាងខ្លាំងចំពោះ វឌ្ឍនភាពរីកចម្រើន នៃខេត្តកំពង់ស្ពឺ ដែលបច្ចុប្បន្នមានរោងចក្រ សហគ្រាវិញគឺមានចំនួន ២២៨ រោងចក្រដែលមានកម្មករធ្វើការ ប្រមាណ ១០២,៧៣៦ នាក់ និងដែលមានប្រាក់ចំណូលសរុបប្រមាណជាង ២៤៧លានដុល្លារអាមេរិកក្នុង មួយឆ្នាំ។
ទន្ទឹមនឹងនោះដែរ សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភនូវប្រាក់លើកទឹកចិត្តមួយចំនួនដល់កូនក្មួយកម្មការិនីមានផ្ទៃពោះចំនួន (៧៣៥) នាក់ សម្រាប់ដោះស្រាយនៅពេលសម្រាលកូនក្នុងពេលដ៏ខ្លីខាងមុខនេះ។ មានប្រសាសន៍ថ្លែងពីខេត្តកំពង់ស្ពឺ បែបនេះ ក្នុងពេលសំណោះសំណាល ជួបកម្មករកម្មការនីជិត ២ម៉ឺននាក់នៅព្រឹកថ្ងៃពុធ ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ ២០១៨នេះ ធ្វើឡើងនៅភូមិស្នោរទី១ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ រោងចក្រ សហគ្រាសទាំង១៤ ដែលអនុញ្ញាតឲ្យកម្មករ កម្មការនីចូលរួមកិច្ចសំណេះសំណាលនេះ គឺវិនិយោគដោយអ្នកវិនិយោគមកពីប្រទេសចិនចំនួន៩ កូរ៉េចំនួន៤ និងជប៉ុនចំនួន១។ រោងចក្រទាំង នោះរួមមាន រោងចក្រកាត់ដេរសម្លៀកបំពាក់, រោងចក្រផលិតកាបូប និងរោងចក្រផលិតចំណីសត្វ។ផលិតផលដែលផលិតក្នុងរោងចក្រសហគ្រាសទាំងអស់នេះត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិនិងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 292 នាក់
ម្សិលមិញ : 135,154 នាក់
សរុប : 62,408,285 នាក់