ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ពុទ្ធោ! ៣នាក់ស្លាប់ភ្លាមៗ នៅខេត្តសៀមរាប ជិះម៉ូតូបុករថយន្តពីក្រោយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 09 ខែ សីហា ឆ្នាំ​ 2018 ម៉ោង 09:19 ព្រឹក អ្នកអាន 37816

ខេត្តសៀមរាប៖មនុស្ស៣នាក់បានស្លាប់នៅកន្លែងកើតហេតុ ដោយសារជិះម៉ូតូឌុបគ្នា បុកគូទរថយន្តពីក្រោយចំពេញទំហឹង។
មន្ត្រីមូលដ្ឋានបានឲ្យដឹងថាហេតុការណ៍ដ៍អាក្រក់នេះ បានកើតឡើងនៅម៉ោង២២និង១០នាទី ថ្ងៃពុធ ១២រោចខែទុតិយាសាធ ឆ្នាំច សំរិទ្ទិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៦ ចំណុចភូមិព្រៃក្មេង ឃុំខ្នាត ស្រុកពួកខេត្តសៀមរាប។ រវាងម៉ូតូនឹងរថយន្តទិសដៅស្របគ្នាពីខាងលិចទៅកើត ម៉ូតូបុករថយន្តឈប់ពីក្រោយ បណា្ដលអោយស្លាប់នឹងកន្លែងចំនួន៣នាក់ប្រុស២នាក់ស្រី១នាក់)។
មន្ត្រីដដែលបន្ថែមថាករណីនេះ រថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ័សខៀវពាក់ផ្លាកលេខ.ភ្នំពេញ ៣A៩៣៦៣ម្ចាស់រថយន្តរត់បាត់។ ចំណែកខាងម៉ូតូម៉ាកហុដាឌ្រីមឆ្នាំ២០១៧ពណ័ខ្មៅពាក់ផ្លាកលេខសៀមរា១AA.៦៥៦១។
ជនរងគ្រោះ១បើកបរដោយឈ្មោះ ប៉ោ ឈី ប្រុសអាយុ១៩ឆ្នាំនៅភូមិស្វាហួល ឃុំមុខប៉ែន
ស្រុកពួក ខេត្តសៀមរាប(ស្លាប់) បានឌុបមនុស្ស២នាក់ពីក្រោយ ២ឈ្មោះសៀងរ៉ាស៊ីភេទស្រី អាយុ១៥ឆ្នាំភូមិពួកចាស់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប(ស្លាប់) ៣,ឈ្មោះយួន អេ ភេទប្រុសអាយុ២៧ឆ្នាំនៅភូមិស្វាហួល ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប (ស្លាប់)៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 178 នាក់
ម្សិលមិញ : 135,154 នាក់
សរុប : 62,408,171 នាក់