ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ឃាត់ខ្លួន សិស្សវិទ្យាល័យ២នាក់ បទឆក់ទូរស័ព្ទដៃ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 09 ខែ សីហា ឆ្នាំ​ 2018 ម៉ោង 09:48 ព្រឹក អ្នកអាន 1433

ខេត្តប៉ៃលិន៖សិស្សរៀននៅវិទ្យាល័យ ចំនួន២នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនក្រោយពីបានធ្វើសកមមភាពឆក់ទូរស័ព្ទដៃ។
មន្ត្រីនគរបាលស្នងការដ្ឋានខេត្តប៉ៃលិនបានឲ្យដឹងថានៅវេលាម៉ោង ០៧:៤៥នាទីព្រឹក ថ្ងៃពុធ ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ មានករណីចោរឆក់ទូរស័ព្ទដៃមួយកើតឡើង នៅចំណុចក្បែរផ្ទះសំណាក់ ពេជ្រ សំណាង ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ បង្កឡើងដោយជនសង្ស័យចំនួន ០២នាក់ ជិះម៉ូតូ ០១គ្រឿង ម៉ាកកាវ៉ាសាគី (Kawasaki Z250) ពណ៌ខ្មៅ គ្មានផ្លាកលេខ បានធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ រួចគេចខ្លួនបាត់។
បន្ទាប់ពីទទួលបានដំណឹងភ្លាម កម្លាំងការិយាល័យនគរបាលកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុករតនៈមណ្ឌល បានធ្វើការដេញចាប់ពីរខេត្តប៉ៃលិន រហូតដល់មុខអធិការដ្ឋាននគរបាលស្រុករតនៈមណ្ឌល ទើបធ្វើការឃាត់ខ្លួនជនសង្ស័យទាំង ០២នាក់៖
១-ឈ្មោះ ភាព សីហា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស ថ្នាក់ទី១២ នៃវិទ្យាល័យនេតយ៉ង់ ខេត្តបាត់ដំបង មានទីលំនៅបច្ចុប្បន្នក្នុងភូមិនរា ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង (អ្នកឆក់)។
២-ឈ្មោះ វាសនា វណ្ណា (ហៅ ធីត) ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្សថ្នាក់ទី១១ នៃវិទ្យាល័យមុនីវង្ស ខេត្តបាត់ដំបង មានទីលំនៅបច្ចុប្បន្នក្នុងភូមិអូរតាគាំ២ ឃុំទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង (អ្នកបើកបរម៉ូតូ)។
វត្ថុតាងក្នុងករណីខាងលើនេះរួមមាន៖
-ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក Iphone 6 Plus ពណ៌ទឹកមាស ទំហំ ៦៤ ជីហ្គាបៃ (របស់ជនរងគ្រោះ) និង ០១គ្រឿងទៀត ម៉ាក Nokai (ចុចពិល) ពណ៌ខ្មៅ
-ម៉ូតូ ០១គ្រឿង ម៉ាកកាវ៉ាសាគី (Kawasaki Z250) ពណ៌ខ្មៅ គ្មានស្លាកលេខ។ ចំណែកជនរងគ្រោះមានឈ្មោះ ដេង យ៉ិន (ហៅ ស្រីលាក់) ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរ លក់ខោអាវ ជាតិខ្មែរ រស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ករណីខាងលើនេះកម្លាំងជំនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនចាត់ការទៅតាមនីតិវិធី៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 101,551 នាក់
ម្សិលមិញ : 192,205 នាក់
សរុប : 56,705,693 នាក់