ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប្ដីស្លាប់ប្រពន្ធរបួសធ្ងន់ ដោយសាររថយន្តស៊ីទែន បុកជាមួយគោយន្ត នៅស្រុកជីក្រែង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ សីហា ឆ្នាំ​ 2018 ម៉ោង 09:47 ព្រឹក អ្នកអាន 6742

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បានឲ្យដឹងថា បុរសជាប្តីបានស្លាប់ ចំណែកប្រពន្ធរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ រថយន្តស៊ីទែនរបស់ក្រុមហ៊ុន(ptt)។
ករណីនេះបានកើតឡើងកាលពីរសៀលថ្ងៃ៩ខែសីហាឆ្នាំ២០១៨លើផ្លូវជាតិលេខ៦ខាងកើតស្ពានបឹងក្រម៉ោល ក្នុងភូមិបឹងក្រម៉ោល ឃុំល្វែងឬស្សី ស្រុកជីក្រែង។
សមត្ថកិច្ចបានអោយដឹងថារថយន្ត (ស៊ីទែនប្រេង)ក្បាលសណ្តោងពណ័សស្លាកលេខភ្នំពេញ៣E០២៧៩បើកពីលិចទៅកើតបានបុក គោយន្តកែឆ្នៃ ពីក្រោយ។ ប្រភពបន្ថែមថា ក្រោកើតហេតុអ្នកបើកបររថយន្ត ចុះគេចខ្លួនបាត់។ ចំណែកគោយន្តកែឆ្នៃដាក់ម៉ាស៊ីនកិនស្រូវ ពាក់ស្លាកលេខស្វាយរៀង៦A១០២១។អ្នកបើកបរគោយន្តឈ្មោះគាត គា ភេទប្រុសអាយុ៤០ឆ្នាំនៅភូមិកកោះ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ស្លាប់ និងប្រពន្ធ ឈ្មោះ ហ៊ួន ធន់អាយុ៤១ឆ្នាំ ។ សមត្ថកិច្ចបញ្ជាក់ថា មូលហេតុរថយន្តសណ្តោងបើកលឿន ទើបបណ្តាលអោយកើតហេតុបែបនេះ។ ក្រោយពេលជំនាញវាស់វែង រថយន្តនិងគោយន្ត យកមករក្សានៅអធិការនគរបាលស្រុករងចាំដោះស្រាយ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 439 នាក់
ម្សិលមិញ : 135,154 នាក់
សរុប : 62,408,432 នាក់