ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

បែកធ្លាយ ឧកញ៉ាអ៊ូ ឆាយ ជាមេកន្ទុយលេខ ប្រចាំស្រុកខ្មែរ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ សីហា ឆ្នាំ​ 2018 ម៉ោង 11:24 ព្រឹក អ្នកអាន 3573

ភ្នំពេញ៖មានការលើកឡើងថា ឧកញ៉ាអ៊ូ ឆាយ ជាមេក្លោង មេកន្ទុយលេខ ដ៍ធំប្រចាំស្រុកខ្មែរ មិនដែលមានអាជ្ញាធរឬសមត្ថកិច្ចណា ហ៊ានធ្វើការប៉ះពាល់នោះឡើយ បើទោះបីជាដឹងថា ឧកញ៉ាអ៊ូ ឆាយ ជាមេឆ្នោតយ៉ាងណាក៍ដោយ។ គេមិនទាន់ដឹងថា អ្វីដែលឧកញ៉ាអ៊ូ ឆាយ អាចធ្វើជំនួញក្លាយជាមេឆ្នោត ប្រចាំស្រុកខ្មែរ បានយ៉ាងរលូនបែបនេះ មានទំនាក់ទំនងអ្វីជាមួយអាជ្ញាធរ សមត្ថកិច្ចឡើយ។
តាមសារព័ត៌មាន ក្នុងស្រុកបានចេញផ្សាយថា តើរាជរដ្ឋាភិបាលអាណត្តិទី៦ ដែលនឹងកើតចេញជារូបរាងនៅដើមខែក្រោយនេះ តើមានសាច់ដុំ អាចបង្ក្រាបឧកញ៉ា អ៊ូ ឆាយ មេកន្ទុយលេខធំដ៏មហិមា និងដុះស្លែប្រចាំស្រុកខ្មែរ បានឬអត់? ព្រោះច្រើនអាណត្តិមកហើយ មន្ត្រីមានសមត្ថកិច្ច បង្ក្រាបតែពួកកូនកញ្ច្រែងប៉ុណ្ណោះ។មហាជនបានលើកឡើងថាបើយោងតាមគោលនយោបាយ ភូមិឃុំសង្កាត់មានសុវត្ថិភាព គេសង្កេតឃើញសមត្ថកិច្ចបានចុះបង្ក្រាប និងឃាត់ខ្លួនបានតែមេឆ្នោតតូចតាចជាហូរហែដែរ ដោយខ្លះត្រូវបញ្ជូនទៅកាន់តុលាការ ហើយខ្លះទៀតអបរំប៉ុណ្ណោះ។ ប៉ុន្ដែទីតាំងទទួលចាក់កន្ទុយលេខដ៏ធំប្រចាំស្រុកខ្មែរ របស់លោកឧញ៉ា អ៊ូ ឆាយ និងមេបន្តជាច្រើនកន្លែង ឬកូនកញ្ច្រែងកត់តាមផ្សារ តុកាហ្វេ និងតាមផ្ទះល្វែងនៅទូទាំងរាជធានីភ្នំពេញ និងនៅខេត្ត ដែលគ្រប់គ្រងដោយលោកឧកញ៉ា អ៊ូ ឆាយ បែរជាសមត្ថកិច្ចពាក់ព័ន្ធមិនមានវិធានការបង្ក្រាប នាំឲ្យមានការរិះគន់យ៉ាងខ្លាំង។បើតាមព័ត៌មានដដែលបានឲ្យដឹងថា លោកឧកញ៉ា អ៊ូ ឆាយ គឺជាអ្នកប្រមូលស៊ីសងសម្រាប់ការលក់កន្ទុយលេខទាំងតូច ទាំងធំ នៅរាជធានីភ្នំពេញផង និងខេត្តផង មិនដឹងថា គាត់មានច្បាប់អនុញ្ញាត ឬអត់ច្បាប់នោះទេ។ ប៉ុន្តែជាទូទៅ សមត្ថកិច្ចពុំដែលបង្ក្រាបឧកញ៉ាមេកន្ទុយលេខធំម៉ាស្រុកខ្មែរនេះទេ។ បែរជាទុកឱកាសឲ្យលោកឧកញ៉ា អ៊ូ ឆាយ បើកស៊ីសងល្បែងកន្ទុយលេខកាន់តែធំឡើងៗតាមអំពើចិត្ត។ប្រភពបានបន្ថែមថា ទីតាំងប្រមូលល្បែងស៊ីសងកន្ទុយលេខ ដ៏ធំរបស់លោកឧកញ៉ា អ៊ូ ឆាយ ស្ថិតនៅភូមិគ្រឹះដ៏ធំខាងក្រោយស្ថានីយប្រេងស៊ូគីម៉ិច ចូលតាមច្រកភូមិកោះនរា សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ដោយបើកទទួលយកជាចំហ ដោយមិនខ្លាចញញើតសមត្ថកិច្ចនោះទេ ព្រោះចាប់ពីម៉ោងជិត៤រសៀល មានអ្នកឡើងយកលុយ ដកលុយ ដ៏ប្រសេកប្រសាច ដូចស្រម៉ោចអ៊ីចឹង។បើតាមព័ត៌មានបញ្ចាក់ថាមានបនល្បែងស៊ីសងកន្ទុយលេខដ៏ធំជាងគេ ដែលជាកូនដៃរបស់លោកឧកញ៉ា អ៊ូ ឆាយ ដែលមានទីតាំងនៅសង្កាត់ច្បារអំពៅ១ និងច្បារអំពៅ២ ខណ្ឌមានជ័យ នៅទីនោះ មានកន្លែង កត់ ភ្នាល់ កន្ទុយលេខ ស្ទើរគ្រប់កន្លែងតែម្តង។ ហើយកូនកញ្ច្រែង ដែលកត់កន្ទុយលេខតាមភូមិ បានយកទៅឲ្យមេធំរបស់ខ្លួន មេធំដែលជាកូនដៃកូនជើងរបស់លោកឧកញ៉ានោះ ប្រមូលយកទៅកាន់ទីតាំងធំ ដែលមានលោកឧកញ៉ា អ៊ូ ឆាយ គ្រប់គ្រង នៅផ្ទះលេខ ៥៦០A-B ផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។គេបានឲ្យដឹងទៀតថា លោកឧកញ៉ា អ៊ូ ឆាយ ដែលគេដឹងថា ជាអតីតមេឆ្នោត មេក ណាំ (ឆ្នោតកោសសន្លឹក) បានដាក់ភាគហ៊ុនជាមួយអ្នកមានទ្រព្យធន និងអំណាចដល់ទៅ៥នាក់បើកល្បែងឆ្នោតកន្ទុយលេខវៀតណាមដោយគ្មានខ្លាចញញើតនឹងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែនឡើយ៕SR
 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 334 នាក់
ម្សិលមិញ : 135,154 នាក់
សរុប : 62,408,327 នាក់