ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប៉ូលិសខេត្តស្ទឹងត្រែង ឃាត់ខ្លួនមនុស្ស៥នាក់ ដកហូតគ្រឿងញៀន២៣៦កញ្ចប់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ សីហា ឆ្នាំ​ 2018 ម៉ោង 12:02 ល្ងាច អ្នកអាន 1562

ខេត្តស្ទឹងត្រែង៖កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការនគរបាលខេត្តស្ទឹងត្រែង បានចុះបង្រ្កាបជនសង្ស័យជួញដូរនូវសាធាតុញៀនខុសច្បាប់ បាន៥នាក់ កាលពីម្សិលមិញ វេលាម៉ោង១៧និង 20 នាទីល្ងាចថ្ងៃទី 9 ខែសីហា 2018 នៅចំណុចអូរច្រឡឯ់ឃុំឬស្សីកណ្ដាល ស្រុកសៀមបូកខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង 5 នាក់ដែលសមត្ថកិច្ចធ្វើការបង្ក្រាបបានមានឈ្មោះ នោះទី 1 ឈ្មោះ ទល់ សល់ ឡោះ អាយុ 24ភេទប្រុស ឆ្នាំជនជាតិខ្មែរអ៊ីស្លាម
ទី 2 ឈ្មោះ រុនសុគ្រីអាយុ 19 ឆ្នាំភេទប្រុសជនជាតិខ្មែរឥស្លាម
ទី 3 ឈ្មោះ ជាសុ ដា អាយុ 36 ភេទប្រុសឆ្នាំជនជាតិខ្មែរ
ទី 4ឈ្មោះ លឹម យ៉ាទី ភេទស្រី អាយុ 16 ឆ្នាំជនជាតិខ្មែរអ៊ីស្លាម
ទី 5 ឈ្មោះនៅ វណ្ណៈ អាយុ 23 ឆ្នាំជនជាតិខ្មែរ។សមត្ថកិច្ចបានបន្ថែមឲ្យដឹងទៀតថា គ្រឿងញៀនដែលបានធ្វើការបង្ក្រាបខាងលើនោះ មានចំនួន236 កញ្ចប់តូច ជាប្រភេទម្សៅក្រាមពណ៌ស (ice)។បច្ចុប្បន្នជនសង្ស័យទាំង ៥នាក់រួមទាំងវត្ថុតាងគ្រឿងញៀនត្រូវបាន សមត្ថកិច្ចកកំពុងសាកសួរនៅក្នុងស្នងការនគរបាលខេត្តស្ទឹងត្រែងនិងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,993 នាក់
ម្សិលមិញ : 135,154 នាក់
សរុប : 62,409,986 នាក់