ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

រឿងនៅខេត្តសៀមរាប រំលោភក្មេងស្រីអាយុ៨ឆ្នាំ យ៉ាងពុះកញ្ជោល រួចបម្រុងសម្លាប់បំបិទមាត់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ សីហា ឆ្នាំ​ 2018 ម៉ោង 10:02 ព្រឹក អ្នកអាន 22543

ខេត្តសៀមរាប៖ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនបានក្រោយពីធ្វើសកម្មភាព យកកាំបិតចាក់ទៅលើក្មេងស្រីវ័យ៨ឆ្នាំ រួចចាប់រំលោភយ៉ាងព្រៃផ្សៃ ហើយបម្រុងចាក់សម្លាប់បំបិទមាត់ ប៉ុន្តែសំណាងល្អ ម្តាយកុមារីរងគ្រោះបានមកទាន់ ធ្វើឲ្យភ័យស្លន់ស្លោរ លោតចុះដីរត់ចូលព្រៃ។ ត្រូវបានក្រុមគ្រួសារជនរងគ្រោះ តាមចាប់រហូតទាល់តែបាន និងបានប្រគល់ជូនសមត្ថកិច្ចចាត់ការតាមច្បាប់។ ជនរងគ្រោះ បានរងរបួសនៅត្រង់ដៃឆ្វេង ២កាំបិត ប្រដាប់ភេទមានអាការៈហូរឈាមខ្លាំង សំរាក់ព្យាបាលនៅមន្ទីរពេទ្យ។
មន្ត្រីអាជ្ញាធរបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រស់នៅភូមិល្វា ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។ ចំណែកជនសង្ស័យឈ្មោះ ទៀម មីកាឌែន ហៅឈុនដែនអាយុ ២០ឆ្នាំរស់នៅភូមិល្វា ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យត្រូវឃាត់ខ្លួនកាលពីថ្ងៃទី៧ខែសីហាឆ្នាំ ២០១៨ម៉ោង២១ តាមបញ្ជាព្រះរាជអាជ្ញា អមសាលាដំបូងខេត្តសៀមរាប។
សូមបញ្ជាក់ថាករណីរំលោភនេះ បានកើតឡើងនៅរសៀលថ្ងៃទី៧ខែសីហាឆ្នាំ២០១៨ ចំណុចខាងលើផ្ទះជនរងគ្រោះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 23,104 នាក់
ម្សិលមិញ : 38,020 នាក់
សរុប : 70,703,901 នាក់