ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ដើមគ្រញូង១ដើម នៅតំបន់អង្គរ ត្រូវបានឈ្មួញលួច កាប់បំផ្លាញ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 12 ខែ សីហា ឆ្នាំ​ 2018 ម៉ោង 10:46 ព្រឹក អ្នកអាន 9604

 ខេត្តសៀមរាប៖ដើមឈើគ្រញូងមួយដើម ដែលស្ថិតនៅក្នុងតំបន់ រមណីយដ្ឋានអង្គរ ត្រូវបានឈ្មួញទុច្ចរិតលួចកាប់បំផ្លាញ នៅកណ្ដាលរាត្រី។
ជុំវិញករណីនេះ លោកឡុង កុសល អ្នកនាំពាក្យអាជ្ញាធរអប្សរា បានប្រាប់អង្គភាពសៀមរាបប៉ុស្ដិ៍ នៅព្រឹកថ្ងៃ១២សីហានេះថា ពិតជាមានករណី ជនមិនស្គាល់មុខ បានលួចកាប់ឈើគ្រញូងនោះមែន។ ការលួចកាប់នោះគឺនៅពេលយប់ថ្ងៃទី៨សីហាឈានចូលថ្ងៃទី៩សីហាឆ្នាំ២០១៨។ លោកថាករណីនេះលោកមិនបានដឹងនោះទេ ដោយសារពេលយប់ ប៉ុន្តែក្រោយទទួលព័ត៌មាន នៅព្រឹកថ្ងៃទី៩សីហាបានចុះទៅធ្វើការរឿងហ្នឹង!។ ដោយឡែកដើមឈើគ្រញូងដែលកាត់នោះ មានមុខ៤តឹក គឺមានប្រវែងតែ២ម៉ែត្រប៉ុណ្ណោះ។ លោកបន្ថែមថាទីតាំងដែលជនលួចកាប់ឈើគ្រញូងនោះ នៅឆ្ងាយពីផ្ទះប្រជាពលរដ្ឋ ហើយនៅយប់នោះ មានភ្លៀងខ្លាំងផងដែរ។ កំណាត់ដើមឈើគ្រញូងត្រូវបានយកទៅរក្សាទុក នៅមន្ទីរបរិស្ថានខេត្ត។

គួបញ្ជាក់ថាករណីលួចកាប់ដើមឈើគ្រញូងនេះ ត្រូវបានជនមិនស្គាល់មុខ បានលួចកាប់នៅយប់ថ្ងៃទី៨ឈានចូលថ្ងៃទី៩ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិសាស្រ្ដ ភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប។ មហាជនបានលើកឡើងថា ជារឿយៗ ដើមឈើគ្រញូងនៅ តំបន់រមណីយដ្ឋានអង្គរ តែងតែមានជនមិនស្គាល់មុខ លួចកាប់បំផ្លាញ ជាបន្តបន្ទាប់ ដោយអាជ្ញាធរ ទទួលបន្ទុកការពារ ព្រៃឈើនៅតំបន់នោះ តែងឆ្លើយប្រាប់អ្នកសារព័ត៌មានថាមិនបានដឹងអ្វីទាំងអស់។សូមរម្លឹកថាកាលពីថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០១៦ ដើមឈើគ្រញូងមួយដើមមានទំហំមុខកាត់ជិត១ម៉ែត្រ កម្ពស់ជិត១៥ម៉ែត្រ មានតម្លៃរាប់ម៉ឺនដុល្លា ត្រូវបានជនមិនស្គាល់មុខលួចកាប់បំផ្លាញ ដោយមនុស្សចំនួន៥នាក់ត្រូវបានឃាត់ខ្លួន បញ្ជូនទៅតុលាការនឹងឃុំខ្លួនផងដែរ។ ជាមួយគ្នានេះមហាជន បានរងចាំមើលថា តើអាជ្ញាធរសមត្ថកិច្ច អាចវែកមុខជនដែលលួចកាប់ឈើគ្រញូងនៅយប់ថ្ងៃ៨.៩សីហាបានដែរឬយ៉ាងណា?៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 22,774 នាក់
ម្សិលមិញ : 38,020 នាក់
សរុប : 70,703,571 នាក់