ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ម៉ូតូបុកជាមួយ គោយន្តកន្រ្តៃដឹកអុស ស្លាប់ម្នាក់ នៅស្រុកស្រីស្នំ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 19 ខែ សីហា ឆ្នាំ​ 2018 ម៉ោង 08:43 ព្រឹក អ្នកអាន 1955

ខេត្តសៀមរាប៖មន្ត្រីមូលដ្ឋានស្រុកស្រីស្នំ បានរាយការណ៍ បុរសម្នាក់បានស្លាប់ នៅកន្លែងកើតហេតុ បន្ទាប់ពីបានបើកម៉ូតូ បុកជាមួយគោយនុ្តកន្ត្រៃដឹកអុស។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៩19និង៥០នាទី
ថ្ងៃទី១៨ខែសីហាឆ្នាំ២០១៨នៅលើដងផ្លូវលំក្រាលគ្រួសក្រហមភូមិស្លែងស្ពាន
ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។ទិសដៅផ្ទុយគ្នា។
មន្ត្រីដដែលបន្ថែមថាអ្នកបើកបរម៉ូតូឈ្មោះ ក្រុច ឆៃហ៊ា ភេទប្រុសអាយុ២៥ឆ្នាំ
រស់នៅភូមិដំណាក់ដំរី ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។ មុខរបរកសិករ(ស្លាប់នៅនឹងកន្លែងកើតហេតុ)។
ចំណែក-អ្នកបើកបរគោយន្តកន្ត្រៃឈ្មោះប៉ី ធី ភេទប្រុសអាយុ៣៦ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើមុខរបរកសិករ។ ក្រោយកើតហេតុម៉ូតូនិងគោយន្ត រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្លែងស្ពាន។សាកសពប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕SR

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,698 នាក់
ម្សិលមិញ : 36,190 នាក់
សរុប : 70,734,685 នាក់