ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

បុរសម្នាក់ ចងកសម្លាប់ខ្លួន នៅស្រុកក្រឡាញ់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 19 ខែ សីហា ឆ្នាំ​ 2018 ម៉ោង 09:19 ព្រឹក អ្នកអាន 7735

ខេត្តសៀមរាប៖អធិការដ្ឋាននគរបាលស្រុកក្រឡាញ់លោកវរសេនីយ៍ឯក ជី បេងជន បានប្រាប់អង្គភាពសៀមរាបប៉ុស្ដិ៍ នៅព្រឹកថ្ងៃទី១៩សីហានេះថានៅថ្ងៃ សៅរ៍ ៧កើត ខែ ស្រាពណ៍ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី ១៨ ខែ សីហាឆ្នាំ ២០១៨ វេលាម៉ោង ២១:០០ នាទីមានករណី អត្តឃាត (ចងកសំលាប់ខ្លួននៅនិងផ្ទះ) នៅចំណុចភូមិដូរ្យដន្ត្រី ឃុំ កំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ជនរងគ្រោះឈ្មោះឃួន វិចិត្រ ភេទប្រុស ឆ្នាំកំណើត ២៤.០៤.១៩៨៩។

លោកវរសេនីយ៍ឯកជី បេងជន បន្ថែមថានៅពេលដែលក្រុមគ្រួសារបានប្រទៈឃើញចងក ពេលនោះ ក្រុមគ្រួសារ បានកាត់កន្សែង យកជនរងគ្រោះមកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់ តែពេលទៅដល់មន្ទីរពេទ្យជនរងគ្រោះបានស្លាប់តែម្តង។តាមការសន្និដ្ឋានរបស់គ្រូពេទ្យបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារចងកពិតប្រាកដមែន។

លោកវរសេនីយ៍ឯក ជី បេងជន បញ្ជាក់ថា👉កម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗនិងបានធ្វើកោសល្យវិច្ច័យនៅកន្លែងកើតហេតុហើយបានពិនិត្យឃើញថាមិនមែនពាក់ព័ន្ធនិងរឿងឃាតកម្មទេពិតជាស្លាប់ដោយសារអត្តឃាត(ចងក)ប្រាកដមែន។សាកសពបានធ្វើកំណត់ហេតុប្រគល់ជូនឪពុកម្តាយធ្វើបុណ្យតាមប្រពៃណី៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 3,529 នាក់
ម្សិលមិញ : 39,535 នាក់
សរុប : 67,174,350 នាក់