ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អាសូរណាស់! ខេត្តសៀមរាប ឪពុករំលោភកូន អាយុ១១ឆ្នាំ សម្រេច៣ដង គំរាមសម្លាប់បើនិយាយប្រាប់ម្ដាយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 21 ខែ សីហា ឆ្នាំ​ 2018 ម៉ោង 09:15 ព្រឹក អ្នកអាន 41489

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីបានធ្វើសកម្មភាព ចាប់រំលោភកូនស្រីបង្កើត ដែលទើបមានវ័យ១១ឆ្នាំប៉ុណ្ណោះ។
សមត្ថកិច្ចបានឲ្យដឹងថានៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២០ ខែ សីហាឆ្នាំ២០១៨ម្សិលមិញ បានទទួលបណ្ដឹងពីឈ្មោះ ខួច រ៉ា ភេទស្រី អាយុ ៣២ ឆ្នាំ ត្រូវជាម្ដាយជនរងគ្រោះ អំពីករណីរំលោភសេពសន្ថវះទៅលើអនិតិជន (ឪពុករំលោភកូន)។ក្រោយទទួលបានបណ្ដឹងកម្លាំងជំនាញបានសហការណ៍ចុះទៅសុំបំភ្លឺជនរងគ្រោះឈ្មោះ ជ ស រ ភេទ ស្រីអាយុ ១១ឆ្នាំ ហើយជនរងគ្រោះ បានបំភ្លឺថាខ្លួនបានទៅចងគោជាមួយឪពុកនៅចំណុចកន្លែងកើតហេតុខាងលើ និងត្រូវឪពុកចាប់រំលោភរហូតបានសម្រេច និងគំរាមថានិងសម្លាប់បើសិនជាប្រាប់ម្ដាយនិងយាយ។ សមត្ថកិច្ចបានបញ្ជាក់ថាករណីបានទៅនាំខ្លួនជនសង្ស័យឈ្មោះ ឈន់ ជាស ភេទប្រុស អាយុ ៣៥ឆ្នាំ មកស្រង់ចម្លើយជនសង្ស័យបានសារភាពថាបានរំលោភទៅលើជនរងគ្រោះបានចំនួន៣ដងពិតប្រាកដម៉ែន។ជនសង្ស័យត្រូវបានបញ្ជូនទៅស្នងការដើម្បីចាត់ការតាមនិតិវិធីច្បាប់៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 150,796 នាក់
ម្សិលមិញ : 322,594 នាក់
សរុប : 77,680,902 នាក់