ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

បុរសម្នាក់ ដើរឆ្លុះសត្វពេលយប់ ត្រូវបានពស់ចឹកស្លាប់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 21 ខែ សីហា ឆ្នាំ​ 2018 ម៉ោង 10:22 ព្រឹក អ្នកអាន 3925

ខេត្តសៀមរាប៖មន្ត្រីមូលដ្ឋានស្រុកពួកបានរាយការណ៍ថាបុរសម្នាក់ ប្រជាពលរដ្ឋ ប្រទះឃើញដេកស្លាប់ ដោយសារពស់ចឹក។ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី២០ខែ៨ ឆ្នាំ២០១៨ម៉ោង២១និង៣០នាទីនៅចំណុចគោកតានីភូមិព្រលិត ឃុំរើល ស្រុកពួក។ជនរងគ្រោះ ឈ្មោះ កុយ រិត ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរធ្វើស្រែ ស្នាមពស់ចឹកចំ សៀតផ្កាខាងស្តាំ ស្នាមចង្កូម មានរន្ធ៣តូច ស្លាប់នៅនឹងទឹកស្រែ ខាង លិច ស្ទឹងតានី ព្រុំប្រទល់ឃុំល្វា។មន្ត្រីបញ្ជាក់ថាករណីនេះមូលហេតុ ដើរ រកឆ្លុះសត្វ ពេលយប់ ជនរងគ្រោះត្រូវបានអ្នកផ្ទះជិតឃើញភ្លើងពិលក៏នាំគ្នាទៅមើលបង្កការភ្ញាក់ផ្អើល៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 3,112 នាក់
ម្សិលមិញ : 39,535 នាក់
សរុប : 67,173,933 នាក់