ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ឆក់នៅ ក្រុងសៀមរាប ចាប់បាន នៅកំពង់សោម

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 22 ខែ សីហា ឆ្នាំ​ 2018 ម៉ោង 01:51 ល្ងាច អ្នកអាន 11203

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានកម្លាំងការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការខេត្តសៀមរាប សហការជាមួយការិយាល័យ នគរបាល ព្រហ្មទណ្ឌកំរិតស្រាល ស្នងការខេត្តព្រះសីហនុ ចាប់ខ្លួនបាននៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ម្សិលមិញ។ ដោយយោងតាមអនុវត្តដីកាបង្គាប់អោយចាប់ខ្លួនលេខ ២៣៣/១៨ ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ របស់លោក អ៊ុំ ចាន់ថុល ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តសៀមរាប អនុវត្តលើឈ្មោះ ហ៊ឹម ភ័ក្ត្រា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ករណី លួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) ។
គួររលឹកដែលថា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង២០:៣០ នាទី ត្រង់ចំណុចភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ឈ្មោះហ៊ឹម សុភក្ក្រ័ និងគូកនម្នាក់ទៀតឈ្មោះ ធន់ ប៊ុនហុង ភេទប្រុស អាយុ២៥ឆ្នាំ បានធ្វើសកម្មភាពឆក់កាបូប ជនជាតិប៉ាគីស្ថាន ក្រោយធ្វើសកម្មភាពកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្តសៀមរាប បានបង្ក្រាបបានឈ្មោះ ធន់ ប៊ុនហុង និងបានក៏សាងសំណុំរឿងតាមនីតិវិធី ដោយឡែកឈ្មោះ ហ៊ឹម ភ័ក្ត្រា បានគេចខ្លួន មករាជធានីភ្នំពេញ និងបន្តគេចខ្លួចដល់ខេត្តព្រះសីហនុ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 6,133 នាក់
ម្សិលមិញ : 67,123 នាក់
សរុប : 70,648,910 នាក់