ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប្រធានស្នាក់ការ សន្តិសុខ៦០១ បើកឡានលុចស៊ិស បុកមនុស្ស២នាក់ ស្លាប់យ៉ាងអាណោចអាធម៌

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 26 ខែ សីហា ឆ្នាំ​ 2018 ម៉ោង 06:37 ល្ងាច អ្នកអាន 4541

ខេត្តកំពង់ធំ៖លោកសួស សុវណ្ណា ប្រធានស្នាក់ការសន្តិសុខ៦០១) បានបើករថយន្តសេរីទំនើប១គ្រឿង បុកមនុស្ស២នាក់ ទាំងកំរោល បណ្ដាលឲ្យស្លាប់ យ៉ាងអាណោចអាធម៌។
យោងតាមព័ត៌មានបានផ្សព្វផ្សាយថាករណីនេះ រវាងរថយន្ដលុចស៊ិសនិងអ្នកបើកបរម៉ូតូ កាលពីវេលាម៉ោង១៦និង៥៥នាទី ថ្ងៃសៅរិ៍ ១៤កើត ខែស្រាពណ៌ ឆ្នាំចរ សំរិទ្ធិព.ស២៥៦២ ត្រូវនិងថ្ងៃ២៥ ខែសីហា ឆ្នាំ២០១៨ លើផ្លូវទំនប់ ចំណុចទឹកវឹល ភូមិផ្លុង ឃុំទីពោធិ៍ ស្រុកសន្ទុក ខេត្តកំពង់ធំ។
សេចក្ដីរាយការណ៍បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបើកកិនម៉ូតូ បើកបរក្នុងទិសដៅផ្ទុយគ្នា។)អ្នកបើកបរម៉ូតូម៉ាកហុងដាC១២៥ពណ័ខ្មៅ ផ្លាកលេខកំពង់ធំ១J.៥១២០(បើកបរទិសដៅពីលិចទៅកើត)ដោយឈ្មោះគង់.មករា ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តំពង់ធំ(ពាក់មួកសុវត្ថិភាព) (ស្លាប់នៅកន្លែងកើតហេតុ)អ្នករួមដំណើរឈ្មោះហេង.គឹម ហាន ភេទប្រុសអាយុ១៩ឆ្នាំ ភូមិវាំងខាងត្បូង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ(ស្លាប់នៅកន្លែងកើតហេតុ)(មិនពាក់មួកសុវត្ថិភាព)។
ចំណែកអ្នកបើកបរ រថយន្តម៉ាកលុចស៊ិស៤៧០ពណ័ស ផ្លាកលេខកំពង់ធំ២.B០៦០១(បើកបរទិសដៅពីកើតទៅលិច) ដោយឈ្មោះ សួស.សុវណ្ណា ភេទប្រុស អាយុ៤៩ឆ្នាំ នៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (បញ្ជាការងអាវុធហត្ថស្រុកសន្ទុក និងជាប្រធានស្នាក់ការសន្តិសុខ៦០១) (បើកគេចខ្លួនពីកន្លែងកើតហេតុ)។
បើតាមព័ត៌មានករណីនេះមូលហេតុជាបឋមដោយអ្នកបើកបរម៉ូតូដួលលើទ្រូងផ្លូវ ហើយត្រូវបានរថយន្តបើកបរផ្ទុយទិសគ្នាទំនងមានល្បឿនលឿនផងនោះបណ្ដាលអោយបើកកិនស្លាប់នៅកន្លែងកើតហេតុតែម្ដង បន្ទាប់ពីកិនមនុស្សស្លាប់ អ្នកបើកបររថយន្ដបានបើកគេចខ្លួនបាត់ស្រមោល។ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វែងធ្វើកំណត់ហេតុ ប្រគល់សាកសព ជូនសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យ និងប្រមូលវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុករងចាំដំណោះស្រាយជាក្រោយ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 6,034 នាក់
ម្សិលមិញ : 67,123 នាក់
សរុប : 70,648,811 នាក់