ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ស្ត្រីម្នាក់ ប្តឹងភរិយា អធិការ ស្រុកសូទ្រនិគម ទៅតុលាការ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 29 ខែ សីហា ឆ្នាំ​ 2018 ម៉ោង 10:16 ព្រឹក អ្នកអាន 5294

ខេត្តសៀមរាប៖ស្ត្រីម្នាក់បានដាក់ពាក្យបណ្តឹងប្តឹង ភរិយាលោកអធិការនគរបាលស្រុកសូទ្រនិគម ទៅតុលាការដើម្បីទាមទារប្រាក់ជម្ងឺចិត្ត ចំនួន៥០០០ដុល្លារ ក្រោមបទចោទប្រកាន់បរិហារបង្កាច់កេរ្តិ៍។ ប៉ុន្តែករណីនេះលោកអធិការថ្លែងថា រឿងនេះមិនពាក់ពន្ធ័និងរូបលោកឡើយ។
យោងទៅតាមពាក្យបណ្តឹងឈ្មោះឈុំ ង៉ិ ហៅស៊ីម៉ុន ភេទស្រីអាយុ៥២ឆ្នាំ នៅភូមិគោកមន ឃុំដំដែក ស្រុកសូទ្រនិគម ចុះថ្ងៃទី១៧ខែសីហាឆ្នាំ២០១៨ ដែលបានចុះលេខចូល ដោយស្ថាបន័តុលាការ បង្ហាញថា រឿងនេះផ្តើមចេញពីការប្រើអំណាចទៅចាក់សោរផ្ទះពលរដ្ឋម្នាក់ នាពេលកន្លងទៅរឿងជំពាក់លុយ។
ក្នុងបណ្តឹងបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០១៨ ឈ្មោះផល មាលាផល ហៅពៅ (ភរិយាអធិការ)បាននាំសមត្ថកិច្ច២ទៅ៣ នាក់ ទៅចាក់សោរផ្ទះរបស់ពលរដ្ឋម្នាក់ឈ្មោះស្រីណែត បំណងឃាំងឥវ៉ាន់ក្នុងផ្ទះទុក ព្រោះជំពាក់លុយ(ចាក់សោរថ្មីបន្ថែមលើសោរម្ចាស់ផ្ទះ)។ ផ្ទះនោះស្ថិតនៅមុខផ្សារថ្នល់ចែក ស្រុកសូទ្រនិគម បើកសំអាងការ។ លុះពេលម្ចាស់មកដល់ឃើញហេតុការក៏ភ័យខ្លាច ទើបហៅឈ្មោះស៊ី មុន ឲ្យជួយ ខណះនោះស៊ីមុនម្ចាស់បណ្តឹងបានរារាំងមិនអោយចាក់សោរ តែហាមមិនឈ្នះ ក៏ហៅអ្នកកាសែតឲ្យជួយថតរូបភាព ទើបសមត្ថកិច្ចក្រោមបញ្ជាឈ្មោះផល មាលាផល ដកថយ។ ស្ត្រីឈ្មោះឈុំ ង៉ិ ហៅស៊ីម៉ុន បានបញ្ជាក់ថា លុះនៅថ្ងៃបន្ទាប់ មាលាផល ប្រាប់បងស្រីរបស់ស្រីណែតថា រូបគាត់ ស៊ី មុន ជាអ្នកទៅរករឿងយកឥវ៉ាន់ទាំងនោះវិញ។ ដោយហេតុផលនេះទើប សម្រេចដាក់ពាក្យប្តឹងទៅតុលាការ ចោទប្រកាន់ បទបរិហារបង្កាច់កេរ្តិ៍ ទាមទារសំណងជម្ងឺចិត្ត ៥០០០ដុល្លារ និងសុំឲ្យតុលាការផ្តន្ទាទោស។
ទោះយ៉ាងណាលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលស្រុកសូទ្រនិគម បញ្ជាក់ថា ករណីនេះ មិនពាក់ពន្ធនិងលោកឡើយ។ តាមពិតរឿងនេះកើតយូរហើយ តាំងពីអំឡុងខែកុម្ភៈមកម្លេះ។
ចំណែកលោកស្រីផល មាលាផល ក៏បានបញ្ជាក់ផងដែរថា លោកស្រីមិនបានទៅចាក់សោរផ្ទះឈ្មោះស្រីណែតនោះទេ។ ឯសមត្ថកិច្ចដែលទៅគឺ ការពារកុំអ្នកណាយកឥវ៉ាន់តែ ប៉ុណ្ណោះ។ ទោះបីជាយ៉ាងនេះក្តីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងនារសៀលថ្ងៃទី២៨នេះថា រឿងនេះលោកដឹងខ្លះដែរ ប៉ុន្តែចាំមើលសួរធ្វើការសួរនាំសិន។កន្លងទៅរឿងនេះខាងនគរបាលព្រហ្មទ័ណ្ឌខេត្តបានចុះទៅស៊ើបអង្គេតមើលហើយ។សូមរំលឹកថា កាលអំឡុងខែកុម្ភៈ មានករណីជំពាក់លុយ ហើយម្ចាស់លុយព្រោះតែយល់ថា កូនបំណុលរត់ចោលស្រុក ក៏នាំគ្នាមានទាំងសមត្ថកិច្ចអមជាមួយផង ទៅចាក់សោរមួយ ទៀតលើសោរចាស់ នៅផ្ទះសំអាងការមួយ ក្នុងស្រុកសូទ្រនិគម បង្កការភ្ញាក់ផ្អើលយ៉ាងរន្ទឺ ពេញស្រុកមួយនេះ។បន្ទាប់ពីកើតហេតុ ក៏មានការប្តឹងផ្តល់គ្នាទៅតុលាការ រហូតមកទល់ពេលនេះ។ ក្នុងដំណើររឿង គឺផ្តើមចេញពីលុយរាប់ ដែលកូន បំណុលនិងមេបំណុលបានព្រមព្រាងគ្នាពីដំបូង៕SR

ស្ត្រីឈ្មោះឈុំ ង៉ិ ហៅស៊ីម៉ុន អ្នកប្ដឹង

ភរិយាអធិការស្រុកសូទ្រនិគម 

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 25,078 នាក់
ម្សិលមិញ : 54,121 នាក់
សរុប : 64,668,937 នាក់