ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

រថយន្តដឹកសំរាម ចេញពី ក្រុងសៀមរាប កកស្ទះ ដោយសារ អ្នកភូមិ បិទផ្លូវ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 30 ខែ សីហា ឆ្នាំ​ 2018 ម៉ោង 04:09 ល្ងាច អ្នកអាន 8746

ខេត្តសៀមរាប៖ប្រជាពលរដ្ឋនៃឃុំត្រពាំងធំ ស្រុកប្រាសាទបគងបាន សម្រេចបិទផ្លូវជាថ្មី ក្រោយចុះកិច្ចសន្យារយះពេល៦ខែប្តូរទីតាំងចាក់សំរាមតែគ្មានការ អនុវត្ត។

នៅថ្ងៃទី៣០ខែសីហានេះ ក្រុមអ្នកភូមិបានប្រមូលគ្នាមកកាន់ច្រកចូលទីតាំងចាក់ សំរាម ដែកស្ថិតនៅជាប់របងប៉ុស្តិ៍នគរបានត្រពាំងធំ។ ក្នុងនោះពួកគាត់បានយកឈើបង្គោលក្រាក់ទៅបោះចំកណ្តាលផ្លូវហើយសរសេរថា ឡានសំរាមហាមចូល។

ក្រុមអ្នកភូមិបានលើកឡើងថា អស់រយះពេលជាង១១ឆ្នាំមកហើយ ដែលពួកគាត់ប្រមាណជា៥ភូមិ ក្នុងឃុំត្រពាំងធំ នៃស្រុកប្រសាទបាគង រស់រងការវាយប្រហារដោយក្លិនស្អុយ ពីសំណាក់រណ្តៅសំរាម របស់ក្រុមហ៊ុនហ្កាអ៊ីយា(Gaea)។ ក្នុងរយះពេលជាង១១ឆ្នាំមកនេះ មនុស្សប្រុសស្រី កុមារតូចធំទទួលរងផ្ទុកដោយជម្ងឺផ្លូវដង្ហើម។ ដែលជម្ងឺនេះពេលទៅដល់ពេទ្យ ហើយក្រុមគ្រូពេទ្យដឹងថា អ្នកជម្ងឺមកពីឃុំត្រពាំងធំ គឺតម្រូវអោយដាក់បន្ទប់ផ្សេង ព្រោះកើតចេញពីសំរាម។

ប្រជាពលរដ្ឋក្នុងភូមិអន្លង់២ បញ្ជាក់ថា ដោយសាររស់រងការវាយ ប្រហារក្លិនស្អុយច្រើឆ្នាំ ពួកគាត់បានបិទផ្លូវម្តងហើយកាលីថ្ងៃទី៥ខែកុម្ភះឆ្នាំ២០១៨ ដើម្បីសុំអោយមានការប្តូរទីតាំងចាក់សំរាម។ ក្នុងពេលនោះ អភិបាលរងខេត្តសៀមរាបលោកទៀ សីហា រួមទាំងតំណាងក្រុមហ៊ុនសំរាម បានព្រមព្រៀង ធ្វើកិច្ចសន្យាសុំពពេល៦ខែ ដើម្បីប្តូរទីតាំងចាក់សំរាម។ ប៉ុន្តែការរងចាំរយះពេលជាង៦ខែមកហើយ ទីតាំងមិនមានការផ្លាស់ប្តូរ ឯឡាននៅបន្តដឹកមកចាក់ជាប្រចាំ ទើបពួកគាត់សម្រេចបិទផ្លូវជាថ្មី ដើម្បីសុំរកដំណោះស្រាយ។

ក្នុងខណ:ដែលឡានដឹកសំរាមមកចាក់ ហើយចូលមិនរួចបង្ខំចិត្តចតលើចិញ្ចើមផ្លូវជាតិ គេឃើញលោកសូរ ប្លាតុង អភិបាលក្រុងសៀម រាប។ លោកម៉ក់ សំភា អភិបាលស្រុកប្រសាទបាគង។ លោកនួន មុន្នី ប្រធានមន្ទីរបរិស្ថានខេត្ត រួមទាំងលោកវរសេនីយ៍ឯកមិន ចន្ថាអធិការនគរបាលស្រុកប្រាសាទបាគង និងលោកសយ សីហា មេឃុំត្រពាំងធំ បានហៅក្រុមអ្នកភូមិប្រជុំដើម្បីចរចារគ្នារកដំណោះស្រាយ។

ឆ្លងកាត់ការប្រជុំជាច្រើនម៉ោង ដែលមិនមានវត្តមានតំណាងក្រុមហ៊ុន(Gaea)ចូលរួមផងនោះ អាជ្ញាធរដែលចូមរួមដោះស្រាយបានព្យាយាមសុំពន្យាពេល ក្នុងការដោះស្រាយប្តូរទីតាំងចាក់សំរាម។ប៉ុន្តែក្រុមអ្នកភូមិ នៅតែប្រកាន់ជំហ៊រមិនទទួលនោះឡើយ ដោយបញ្ជាក់ថា ឡានសំរាមទាំងឡាយដែលមកដល់ទីនេះ ត្រូូវតែចតលើចិញ្ចើមផ្លូវរហូតទៅ បើគ្មានកន្លែងចាក់។ត្បិតទីតាំងដែលផុតកំណត់កិច្ចសន្យានេះ គឺមិនអនុញ្ញាតិអោយចូលចាក់ទៀតឡើយ។

ប្រសិនបើជំហ៊រក្រុមអ្នកភូមិ នៅតែមិនទទួលយក ការពន្យាពេលរបស់អាជ្ញាធរ ហើយរារាំងឡានមិនអោយចូូលចាក់សំរាម ក្រុងទេសចរណ៍មួយនេះ គំនរសំរាមអាចក្លាយជាកូនភ្នំម្តងទៀត ដូចកាលពី៦ខែមុនជាក់ជាមិនខាន៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 3,343 នាក់
ម្សិលមិញ : 39,535 នាក់
សរុប : 67,174,164 នាក់