ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកហ៊ុន សុខា ព្រមានប្ដឹង អភិបាល ស្រុកសណ្ដាន់ ទៅសម្ដេចស ខេង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 05 ខែ កញ្ញា ឆ្នាំ​ 2018 ម៉ោង 11:17 ព្រឹក អ្នកអាន 1831

ភ្នំពេញ៖សង្គ្រាមពាក្យសម្ដីរវាងលោកឡង គីស៊ឹង អភិបាលស្រុកសណ្ដាន់ និងលោកហ៊ុន សុខា ប្រធានក្លឹបអ្នកកាសែតកម្ពុជាឯករាជ្យ ឈានដល់លោកហ៊ុន សុខា ព្រមានប្ដឹងទៅសម្ដេចស ខេង។
នៅព្រឹកថ្ងៃទី៥កញ្ញានេះលោកហ៊ុន សុខា ប្រធានក្លឹបអ្នកកាសែតកម្ពុជាឯករាជ្យ បានសម្ដែងនូវការប្រតិកម្ម យ៉ាងខ្លាំងចំពោះលោកឡង គីស៊ឹង អភិបាលស្រុកសណ្ដាន់។
លោកឡង គីស៊ឹង អភិបាលស្រុកសណ្តាន់ ត្រូវលោក ហ៊ុន សុខា ប្រធានក្លឹបអ្នកកាសែតកម្ពុជាឯករាជ្យ ឡាយVideos បកអាក្រាតនូវទង្វើអសីលធម៌ និងការប្រព្រឹត្តអំពើមិនប្រក្រតី ព្រមទាំងការប្រើភាសាមិនថ្លៃថ្នូរ មិនសមជាអ្នកដឹកនាំ ហើយលោកហ៊ុន សុខា នឹងត្រៀមដាក់ពាក្យបណ្តឹង ទៅសម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
តាមបណ្តាញសង្គមfacebook នៅព្រឹកថ្ងៃទី ៥ កញ្ញា ២០១៨ នេះគេបានឃើញ និងស្តាប់ឮសម្លេងរបស់លោក ហ៊ុន សុខា ប្រធានក្លឹបអ្នកកាសែតកម្ពុជាឯករាជ្យ ឡាយឃ្លីប Videos ទំនងជាលោកកំពុងនៅឯបរទេសពីព្រោះនៅក្រោយ ខ្នងលោកគឺមានស្លាកយីហានៃហាងមានអក្សរបរទេស។
លោក ហ៊ុន សុខា បានប្រតិកម្មខ្លាំងៗតបទៅនឹងសំដីរបស់ លោក ឡង គីស៊ឹង អភិបាលស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលមានលោក សុខ លូ ជាអភិបាលខេត្តកំពង់ធំ ។ គេមិន ដឹងថា ករណីវិវាទរវាងលោក ហ៊ុន សុខា និងលោក ឡង គីស៊ឹង បានកើតឡើងពីបញ្ហាអ្វីនោះទេ ? ហើយក៍មិនដឹងថាកើត ឡើងតាំងពីពេលណាដែរ ? ព្រោះបើមនុស្សយើងគ្រប់រូប បាន ស្តាប់ឮ ប្រសាសន៍របសលោក ហ៊ុន សុខា និយាយក្នុង វីដេអូ អំពីពាក្យសំដីប្រមាថមើលងាយ របស់លោក ឡង គីស៊ឹង ជេប្រមាថមកលើរូបលោក ហ៊ុន សុខា នោះគឺថាមិនអាចទទួល យកបានទេក្នុងនាមជាមនស្ស ។
លោកហ៊ុន សុខា បញ្ជាក់ថា ខ្ញុំ សូមផ្តាំទៅលោកឡង គីស៊ឹង អភិបាលស្រុកសណ្តាន់ខេត្តកំពង់ធំវិញផងសំដីរបស់លោកដែលនិយាយនៅថ្ងៃ២៨ខែសីហាឆ្នាំ២០១៨ថាបើចង់រំលោភស្រីគឺមានតែរំលោភម្តាយខ្ញុំប្រពន្ធខ្ញុំនោះតើសមជាអភិបាលស្រុកទេ?ម្តាយខ្ញុំអាយុ៨០ឆ្នាំគាត់ស្លាប់ហើយបើលោកចង់រំលោភក្រែងម្តាយលោកនៅរំលោភចុះ ខ្ញុំនិងជំរាបរឿងនេះដល់សម្តេចក្រឡាហោម ស ខេង អោយជ្រាបរឿងនេះហើយបន្ទាប់ពីចប់បេសកម្មក្រៅប្រទេសវិញខ្ញុំនិងឆ្លើយតបលោកអភិបាលស្រុកពាល ជាសត្វតិរច្ឆានម្តង ខ្ញុំមិនប្តឹងអភិបាលខេត្តសុខ លូ ទេព្រោះជំរាបគាត់កាលណាលោកអភិបាលស្រុករូបនេះរឹតតែឈ្លើយ ខ្ញុំអាសូរអ្នកមានគុណខ្ញុំណាស់តាំងពីគាត់នៅរស់ត្រូវអភិបាលតិរច្ឆាននេះជេររហូត ប្រមាថគ្រួសារខ្ញុំរហូតសត្វតិរច្ឆាននេះអាងអំណាចណាស់ម្តងនេះទោះស្លាប់ក៏ដោយត្រូវបកស្បែកពួកអាប្រមាថមើលងាយប្រជាជនទាំងមេនិងកូនវាអោយអស់ សូមវិញ្ញាណខន្ត័អ្នកមានគុណអភ័យទោសអោយកូនចំពោះការប្រមាថអ្នកមានគុណពីសំណាក់អភិបាលស្រុកសណ្តាន់គឺឡង គីស៊ឹង។ជុំវិញករណីនេះអង្គភាពសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីលោក ឡង គីសឹង បាននៅឡើយទេ៕SR 

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្ដេចក្រឡាហោមស ខេង

លោកហ៊ុន សុខា ប្រធានក្លឹបអ្នកកាសែតឯករាជ្យកម្ពុជា

អភិបាលស្រុកសណ្ដាន់ឡងគីស៊ឹង


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 24,997 នាក់
ម្សិលមិញ : 54,121 នាក់
សរុប : 64,668,856 នាក់