ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេចហ៊ុន សែន កម្ពុជា គ្រោងស្នើចិន ក្នុងការ ផ្តល់កម្ចីសម្បទាន សាងសង់ ហេដ្ឋារចនាសម្ព័ន្ធ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ កញ្ញា ឆ្នាំ​ 2018 ម៉ោង 07:47 ល្ងាច អ្នកអាន 1247

សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ដល់អ្នកវិនិយោគទុនចិន ពីគម្រោងដែលរាជរដ្ឋាភិបាលកម្ពុជា គ្រោងស្នើដល់រដ្ឋាភិបាលចិន ក្នុងការផ្តល់កម្ចីសម្បទានដល់ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ក្នុងប្រទេសកម្ពុជា ដែលក្នុងនោះមានការតភ្ជាប់ផ្ទៃក្នុងប្រទេស និងការតភ្ជាប់ជាមួយនឹងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ក៏ដូចជាការតភ្ជាប់ទៅកាន់ប្រទេស ចិន តាមរយៈផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស។
សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ទៅកាន់បណ្តាក្រុមហ៊ុនចិន កុំមានការភ័យខ្លាចទៅលើការលុបកុងត្រា ចាស់ណាមួយ ពីសំណាក់ក្រុមហ៊ុនវិនិយោគទុន តែផ្ទុយទៅវិញរាជរដ្ឋាភិបាលថ្មី នីតិកាលទី៦ក្រោមការដឹកនាំដោយផ្ទាល់ពីសម្តេចតេជោ សម្តេចនឹងបន្តការពារនូវរាល់ផលប្រយោជន៍របស់ក្រុមហ៊ុនទាំងអស់ ក្នុងប្រទេសកម្ពុជា។
ឆ្លៀតនៃការថ្លែងសុន្ទរកថានោះដែរ សម្តេចតេជោ នាយករដ្ឋមន្រ្តីបានបន្តធ្វើការអំពាវនាវដល់បណ្តាក្រុមហ៊ុនវិនិយោគចិនទាំងអស់ ត្រូវបន្តមកបណ្តាក់ទុន ក្នុងប្រទេសកម្ពុជាឲ្យបានកាន់តែច្រើនឡើង ព្រោះកម្ពុជានៅមានសក្តានុពលជាច្រើន ក្នុងការវិនិយោគ ដើម្បីជម្រុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសកម្ពុជាឲ្យកាន់តែមានការរីកចម្រើនថែមទៀត៕
បន្ទាប់ពីបានអញ្ជើញចូលរួមកិច្ចសន្ទនាតុមូល ជាមួយនាយកប្រតិបត្តិក្រុមហ៊ុនចិនរួចហើយមក នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញឆ្លើយនូវសំណួរមួយចំនួនដែលលើកឡើងដោយក្រុមហ៊ុនធំៗចំនួន៦ របស់ចិន ដែលកំពុងវិនិយោគក្នុងប្រទេសកម្ពុជា។ ជាមួយនឹងសំណួរដែលលើកឡើងដោយក្រុមហ៊ុនទាំង៦ សម្តេចតេជោនាយករដ្ឋមន្រ្តី បានធ្វើការគូសបញ្ជាក់យ៉ាងមុតមាំថារាជរដ្ឋាភិបាលថ្មីនីតិកាលទី៦ ដែលដឹកនាំដោយសម្តេចផ្ទាល់ នឹងបន្តជំរុញលើកទឹកចិត្ត និងផ្តល់នូវការគាំពារខ្ពស់ចំពោះអ្នក វិនិយោគទុនបរទេសទាំងអស់ ក្នុងនោះរាប់ទាំងវិនិយោគទុនចិនដែលមានវត្តមាននៅទីនេះ និង ដែលមានគម្រោងទៅបណ្តាក់វិនិយោគក្នុងប្រទេសកម្ពុជា នៅថ្ងៃអនាគតផងដែរ៕SR

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 7,924 នាក់
ម្សិលមិញ : 35,893 នាក់
សរុប : 63,569,752 នាក់