ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ឧបនាយករដ្ឋមន្រ្តីចិន អបអរសាទរ សម្តេចតេជោ បានជាប់ឆ្នោត ជានាយករដ្ឋមន្រ្តី

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ កញ្ញា ឆ្នាំ​ 2018 ម៉ោង 08:05 ល្ងាច អ្នកអាន 695

លោកឧបនាយករដ្ឋមន្រ្តីចិន បានអបអរសាទរសម្តេចតេជោដែលបានជាប់ឆ្នោតបន្តធ្វើជានាយករដ្ឋមន្រ្តីបន្តទៀត។
នៅថ្ងៃទី១១កញ្ញារសៀលថ្ងៃមិញនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួប លោក ហាន់ ជឹង (Han Zheng) ឧបនាយករដ្ឋមន្រ្តីចិន និងសមាជិកការិយាល័យនយោបាយ និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៏ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ដែលបានធ្វើនៅរមណីយដ្ឋានលីយ័ន។
លោក ហាន់ ជឹង (Han Zheng) បាននាំនូវពាក្យផ្តាំផ្ញើសួរសុខទុកសម្តេចតេជោពីប្រធានាធិបតីចិនផងដែរ ហើយបានបញ្ជាក់សារជាថ្មីថា មិត្តភាពនិងទំណាក់ទំនងកម្ពុជាចិនគឺមានយូរលង់មកហើយ។ ប្រទេសទាំងពីរបានខិតខំពង្រឹងទំនាក់ទំនងគ្រប់ជ្រុងជ្រោយនេះអោយកាន់តែរីកចំរើនទៅមុខ។
ក្នុងឪកាសនេះឯកឧត្តម ហាន់ ជឹង (Han Zheng) ឧបនាយករដ្ឋមន្រ្តីចិនបានបញ្ជាក់ថា ប្រទេសកម្ពុជានិងចិនជាមិត្តដែកថែបដ៏រឹងមាំ ហើយប្រទេសកម្ពុជានិងចិនជាប្រទេសរឹងមាំកិច្ចសហប្រតិបត្តិការ។ នៅខែមេសាឆ្នាំក្រោយនេះ លោកគ្រោងនឹងអញ្ជើញសម្តេចតេជោចូលរួមក្មវិធីប្រជុំទាក់ទងនឹងខ្សែក្រវ៉ាត់មួយ ផ្លូវមួយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណប្រទេសចិនដែលបានផ្តល់កិត្តិយសដល់កម្ពុជាជាប្រទេសកិត្តិយសនៅក្នុងពិពណ៍ចិនអាស៊ានលើកទី១៥នៅទីក្រុងណាននីង។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណផងដែរដល់លោកប្រធានាធិបតីចិនផងដែរដែលបានផ្តាំផ្ញើសាកសួរសុខទុកនិងបានអបអរសាទរចំពោះសម្តេចដែលបានជាប់ឆ្នោតបន្តដឹកនាំប្រទេសកម្ពុជា។ឆ្លៀតក្នុងឱកាសនេះសម្តេចតេជោបានជម្រាបអំពីស្ថានភាពនយោបាយក្នុងប្រទេសហើយបានស្នើសុំអោយប្រទេសចិនបើកចំហរទីផ្សាកសិកម្ម ដើម្បីនាំកសិផលកម្ពុជាមកកាន់ប្រទេសចិន និងស្នើសុំបន្ថែមកូតានាំចូលកសិផលពីកម្ពុជាបន្ថែមទៀត។ជាមួយគ្នានេះសម្តេចតេជោក៏បានស្នុំសុំអោយជួយជំរុញអ្នកវិនិយោគចិនអោយមកវិនិយោគនៅប្រទេសកម្ពុជាអោយបានច្រើនបន្ថែមទៀត៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 7,879 នាក់
ម្សិលមិញ : 35,893 នាក់
សរុប : 63,569,707 នាក់