ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីមហាផ្ទៃ ថា លោកស ថេត មិនមែន ប្អូនបង្កើត

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 13 ខែ កញ្ញា ឆ្នាំ​ 2018 ម៉ោង 08:32 ព្រឹក អ្នកអាន 1826

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោមស ខេង បានបញ្ជាក់ថា លោកឧត្តមសេនីយ៍ឯកស ថេត ដែលទើបកាន់តំណែងជាស្នងការរាជធានីភ្នំពេញមិនមែនជាបងប្អូនបង្កើតនោះទេ។
តាមរយះទំព័រហ្វេប៊ុកផ្លូវការរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចស ខេង បានបញ្ជាក់យ៉ាងដូច្នេះថាក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានសារព័ត៌មាន ជាច្រើនបានផ្សព្វផ្សាយពីការផ្ទេរតំណែង និង ការប្រគល់ភារកិច្ចជាស្នងការនគរបាលរាជធានីភ្នំពេញ ជូន លោកឧត្តមសេនីយ៍ ស ថេត ។ អ្វីដែលខ្ញុំកត់សម្គាល់ និង ចង់បញ្ជាក់នៅពេលនេះគឺ សារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយថា លោកឧត្តមសេនីយ៍ ស ថេត គឺជាប្អូនបង្កើតរបស់ខ្ញុំ ។ ខ្ញុំមិនដឹងថាសារព័ត៌មានទាំងនោះបានប្រភពមកពីណាឬក៏សន្និដ្ឋានដោយគ្មានប្រភពនោះទេ ប៉ុន្តែខ្ញុំសូមគូសបញ្ជាក់ថា លោកឧត្តមសេនីយ៍ ស ថេត មិនមែនជាប្អូនបង្កើត របស់ខ្ញុំ ដូចដែលសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយនោះទេ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 8,695 នាក់
ម្សិលមិញ : 47,293 នាក់
សរុប : 59,939,215 នាក់