ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេចតេជោ៖ ពេលនេះ ស្ថានភាព ក្នុងប្រទេស កម្ពុជា ល្អប្រសើរ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 13 ខែ កញ្ញា ឆ្នាំ​ 2018 ម៉ោង 08:58 ព្រឹក អ្នកអាន 742

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អំពីការរៀបចំក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាលថ្មី ដែលមកទល់ពេលនេះគឺស្ថានភាពក្នុងប្រទេសកម្ពុជាមានភាពល្អប្រសើរជាងពេលណាៗទាំងអស់ ពោលគឺកម្ពុជាមានស្ថេរភាពនយោបាយ និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច។

នៅថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៨ម្សិលមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបជួបពិភាក្សា ការងារជាមួយ លោក តារ៉ូ កូណូ រដ្ឋមន្រ្តីការបរទេសជប៉ុន នៅទីក្រុងហាណូយ ប្រទេសវៀតណាម បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់អំពីរបៀបវារៈនៃកិច្ចប្រជុំកំពូលមេគង្គជប៉ុន ដែលគ្រោងធ្វើឡើងនៅខែតុលា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

តាមរយៈលោករដ្ឋមន្រ្តីការបរទេស សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក ស៊ិនហ្សូ អាបេ ដែលបានគោរពអញ្ជើញសម្តេចបំពេញទស្សនៈកិច្ច និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គជប៉ុន នៅពេលខាងមុខ ពិសេសអញ្ជើញទៅបំពេញទស្សនៈកិច្ចនៅទីក្រុងយូកូហាម៉ា ដែលជាមូលដ្ឋាននៃការបោះឆ្នោតរបស់លោករដ្ឋមន្រ្តីការបរទេសជប៉ុនផ្ទាល់។

ក្នុងជំនួបនោះលោកតារ៉ូ កូណូ បានអបអរសាទរចំពោះលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ដែលបានប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ កាលពីថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបានលទ្ធផលភ្លូកទឹកភ្លូកដី ហើយដែលសម្តេចតេជោនាយករដ្ឋមន្រ្តីត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនីតិកាលទី៦នៃរដ្ឋសភាកាលពីថ្ងៃទី៦កញ្ញាកន្លងទៅថ្មីៗនេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 7,999 នាក់
ម្សិលមិញ : 35,893 នាក់
សរុប : 63,569,827 នាក់