ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

កម្ពុជា.ឡាវ វៀតណាម ប្តេជ្ញារួមគ្នា ជំរុញល្បឿន នៃការអភិវឌ្ឍ តំបន់ត្រីកោណ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 13 ខែ កញ្ញា ឆ្នាំ​ 2018 ម៉ោង 01:50 ល្ងាច អ្នកអាន 771

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនាយករដ្ឋមន្រ្តីឡាវថងលួន ស៊ីសូលីត និងនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វុក ដោយមេដឹកនាំនៃប្រទេសទាំងបី ក៏បានប្តេជ្ញារួមគ្នាក្នុងការជំរុញល្បឿននៃការអភិវឌ្ឍតំបន់ត្រីកោណ តាមរយៈការពិនិត្យលទ្ធភាពនិងការដាក់សំណើរទៅកាន់ដៃគូអភិវឌ្ឍ ដើម្បីរកកញ្ចប់ថវិកាអភិវឌ្ឍតំបន់ត្រីកោណ ឲ្យកាន់តែមានការអភិវឌ្ឍរីកចម្រើន ទ្វេឡើងថែមទៀត ពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ត្រីកោណ កាន់តែទទួលបាន នូវការលើកកម្ពស់ និងមានជីវភាពកាន់តែប្រសើរឡើង។
ការពិភាក្សាការងារ មេដឹកនាំទាំង៣នេះ ត្រូវបានធ្វើឡើង នៅទីក្រុងហាណូយ ប្រទេសវៀតណាម នាថ្ងៃទី១៣កញ្ញា ឆ្នាំ២០១៨ព្រឹកមិញនេះ ក្នុងពេល ប្រមុខដឹកនាំទាំង៣បានអញ្ជើញពិសារអាហារពេលព្រឹក ក្នុងឱកាសនៃការចូលរួមក្នុងវេទិកាសេដ្ឋពិភពលោកលើកទី២៧៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 7,951 នាក់
ម្សិលមិញ : 35,893 នាក់
សរុប : 63,569,779 នាក់