ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នាករដ្ឋមន្ត្រី កម្ពុជា. វៀតណាម ជួបពិភាក្សា អភិវឌ្ឍ តំបន់ព្រំដែន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 13 ខែ កញ្ញា ឆ្នាំ​ 2018 ម៉ោង 02:15 ល្ងាច អ្នកអាន 850

នៅព្រឹកមិញនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ង្វៀន សួនហ្វុក នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គម និយមវៀតណាម។

ក្នុងជំនួបពិភាក្សាគ្នានោះដែរ ប្រមុខដឹកនាំ នៃប្រទេសទាំងពីរកម្ពុជា វៀតណាម បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ លើការខិតខំបន្តថែរក្សាការពារសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍសម្រាប់ប្រទេសទាំងពីរ ពិសេសការការពារសន្តិភាព ស្ថេរភាព សន្តិសុខ នៅតាមតំបន់ព្រំដែន នៃប្រទេសទាំងពីរ សំដៅប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់អភិវឌ្ឍ ការសំរួលពាណិជ្ជកម្មឆ្លងដែន ទេសចរណ៍ អប់រំ កីឡា សុខាភិបាល និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរកម្ពុជា វៀតណាម។ ក្នុងជំនួបពិភាក្សាគ្នានោះ មេដឹកនាំនៃប្រទេសទាំងពីរ ក៏បានរិះរកគ្រប់មធ្យោបាយក្នុងការជំរុញកំណើន ពាណិជ្ជកម្ម នៃប្រទេសទាំងពីរឲ្យបានសំរេចតាមគោលដៅដែលមេដឹកនាំទាំងពីរចង់បាន។ ទន្ទឹមនឹងនេះមេដឹកនាំនៃប្រទេសទាំងពីរក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើទំនាក់ទំនងទ្វេភាគី ពហុភាគី តំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។

ភាគីទាំងពីរក៏បានធ្វើការពិភាក្សាយ៉ាងយកចិត្តទុកដាក់ ទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម នៃប្រទេសទាំងពីរ ដែលនឹងត្រូវចុះហត្ថលេខានៅពេលខាងមុន ជាមួយគ្នានេះភាគីទាំងពីរក៏បានឯកភាពគ្នា ក្នុងការឈានទៅបោះបង្គោលព្រំដែននៅពេលខាងមុខ។
នាយករដ្ឋមន្រ្តីវៀតណាម ក៏ បានជំរាបជូនសម្តេចតេជោ នាយករដ្ឋមន្រ្តី ពីការយាងព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែ ស្តេចយាងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសវៀតណាម ក្នុងឆ្នាំ២០១៩ខាងមុខផងដែរ។ សម្តេចតេជោ ក៏បានទទួលយកនូវការអញ្ជើញបំពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម ក្នុងពេលខាងមុខ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម នៃប្រទេសទាំងពីរកម្ពុជា វៀតណាមផងដែរ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 7,909 នាក់
ម្សិលមិញ : 35,893 នាក់
សរុប : 63,569,737 នាក់