ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេចតេជោ អនុញ្ញាតអោយ ស្ថាបនិក និងជានាយក ប្រតិបត្តិ វេទិកាសេដ្ឋកិច្ច ពិភពលោក ចូលជួប សម្ដែងការ គួរសម

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 13 ខែ កញ្ញា ឆ្នាំ​ 2018 ម៉ោង 04:15 ល្ងាច អ្នកអាន 826

នៅព្រឹកមិញ បន្ទាប់ពីអញ្ជើញជួបពិភាក្សាការងារទ្វេភាគី ជាមួយនាយករដ្ឋមន្រ្តីវៀតណាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ ឯកឧត្តមសាស្រ្តាចារ្យ ក្លោស៍ ស្វាប់ ស្ថាបនិក និងជានាយកប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបពិភាក្សាគ្នានោះ ឯកឧត្តមសាស្រ្តាចារ្យ បានមានប្រសាសន៍ស្វាគមន៍ជូនចំពោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ សំដែងនូវការរីករាយដែលបានអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចជាថ្មីនៅប្រទេសវៀតណាម ព្រមទាំងបានធ្វើការផ្លាស់ប្តូរទស្សនៈប្រកបដោយផ្លែផ្កា។

ជាមួយគ្នានេះសម្តេចតេជោ បានស្នើសុំឲ្យឯកឧត្តមនាយកធ្វើការចែកចាយនូវឯកសារ ដ៏មានសារៈសំខាន់នេះលើប្រធានបទសម្រាប់ពិភពលោកទាំងមូល។ ឯកឧត្តមសាស្រ្តាចារ្យ សង្ឃឹមថា នឹងអញ្ជើញសម្តេចតេជោ ចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ដែលទាក់ទិនទៅនឹងវិស័យកសិកម្ម ដែលកម្ពុជាកំពុងមានសក្តានុពល។

នៅក្នុងកិច្ចពិភាក្សាគ្នានោះដែរ សម្តេចតេជោ នាយករដ្ឋមន្រ្តីក៏បានលើកឡើងពីបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ដែលកម្ពុជាក៏ដូចជាប្រទេសនានាក្នុងតំបន់កំពុងមានការចាប់អារម្មណ៍និងមានការយកចិត្តទុកដាក់ដូចគ្នា៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 8,812 នាក់
ម្សិលមិញ : 35,893 នាក់
សរុប : 63,570,640 នាក់