ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

កម្លាំងចម្រុះ ស្រុកសូទ្រនិគម បង្ក្រាបបទល្មើស នេសាទ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 13 ខែ កញ្ញា ឆ្នាំ​ 2018 ម៉ោង 04:46 ល្ងាច អ្នកអាន 1046

ខេត្តសៀមរាប៖កម្លាំងចម្រុះរបស់ស្រុកសូទ្រនិគម រួមមានមានកម្លាំងប៉ុស្តិ៍ដានរុន ប៉ុស្ដិ៍កំពង់ឃ្លាំង រាជអាវុធហត្ថនិងកម្លាំងជលផល បានបង្រ្កាបបទល្មើសនេសាទ ២ករណី នៅចំណុចត្រពាំងឈូកក្រហម ឃុំកៀនសង្កែ ដោយកាប់បំផ្លាញចោលនៅនឹងកន្លែងមាន
ឧបករណ៍ ប ចំនួន ៧គ្រឿង _របាំងសាច់មង ប្រវែង ៨០០ម _ចម្រឹង ចំនួន ២០០ដើម នេសាទដោយឧបករណ៍ស្បៃមុង ១ករណី _លូស្បៃមុង ចំនួន ០៩ គ្រឿង _របាំងសាច់ស្បៃមុងប្រវែង ៩០០០ ម៉ែត្រ _ចម្រឹង ចំនួន ៣០០ ដើម : លែងត្រី ចំនួន ៣០ គីឡូក្រាម។អធិការនគរបាលស្រុកសូទ្រនិគមលោកវរសេនីយ៍ឯកណុបសារ៉ាក់បានឲ្យដឹងថាការចុះបង្ក្រាបធ្វើឡើងនៅថ្ងៃទី១៣ខែកញ្ញានេះតាមបទបញ្ជាថ្នាក់លើ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 8,503 នាក់
ម្សិលមិញ : 47,293 នាក់
សរុប : 59,939,023 នាក់