ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេចហ៊ុន សែន អញ្ជើញ មកដល់កម្ពុជា វិញហើយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 13 ខែ កញ្ញា ឆ្នាំ​ 2018 ម៉ោង 04:55 ល្ងាច អ្នកអាន 1081

នៅល្ងាច ថ្ងៃព្រហស្បតិ៍៤កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកដល់ប្រទេសកម្ពុជាវិញដោយសុខសុវត្ថិភាពហើយ បន្ទាប់ពីបានអញ្ជើញទៅចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី១៥ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន និងអញ្ញើញចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក លើកទី២៧ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
ជាលទ្ធផលនៃការអញ្ជើញចូលរួមរបស់ប្រមុខរាជ
រដ្ឋាភិបាលកម្ពុជា គឺទទួលបានលទ្ធផលជាផ្លែផ្កាគួរជាទីមោទនភាព ដោយក្នុងនោះប្រមុខរាជរដ្ឋា
ភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំប្រទេសសំខាន់ៗ ។
តាមរយៈពិព័រណ៍ចិន-អាស៊ានលើកទី១៥ ក៏បានជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការរបស់វិស័យឯកជននៅក្នុងផ្នែកពាណិជ្ជកម្ម ធុរកិច្ច វិនិយោគ និងទេសចរណ៍ឲ្យកាន់តែប្រសើរឡើង ជាការលើកស្ទួយពាណិជ្ជកម្ម វិនិយោគ រវាងអាស៊ាន និងចិន រួមទាំងទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរចិនដែលមានសក្តានុពលមកកាន់តំបន់អាស៊ាន ក៏ដូចជាកម្ពុជាផងដែរ។ សំរាប់វេទិកាសេដ្ឋកិច្ចពិភពលោកវិញ សម្តេចតេជោ ហ៊ុន សែន ក៏បានចូលរួមនិងចែករំលែកទស្សនៈវិស័យ ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់អាស៊ាន ដើម្បីឈានទៅការពង្រឹងការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មបានកាន់តែល្អប្រសើរឡើង៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 7,921 នាក់
ម្សិលមិញ : 35,893 នាក់
សរុប : 63,569,749 នាក់