ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ទម្លាយឈ្មោះ ជនដែលចាប់ខ្លួន នៅក្នុងខារ៉ាអូខេ ពីរ៉ាមីត ក្រោយបិទទីតាំង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 14 ខែ កញ្ញា ឆ្នាំ​ 2018 ម៉ោង 11:35 ព្រឹក អ្នកអាន 31018

ខេត្តសៀមរាប៖នៅទីបំផុត ជនសង្ស័យ១៤នាក់ ដែលត្រូវបាន នគរបាល ខេត្តសៀមរាប ចាប់ខ្លួននៅក្នុងក្លឹបខារ៉ាអូខេពីរ៉ាមីត បានទម្លាយឈ្មោះហើយ។

មន្ត្រីនគរបាល ខេត្តសៀមរាប បានលួចបង្ហើប ប្រាប់អង្គភាពសៀមរាបប៉ុស្ដិ៍ សូមមិនបញ្ចេញឈ្មោះថាជនសង្ស័យទាំង១៤នាក់ ដែលសមត្ថកិច្ច ចាប់ខ្លួនមាន០១:ឈ្មោះ ជុំ ប៊ុលលីយ៉ាភេទប្រុស ឆ្នាំកំណើត ១៩៨៥ មុខរបរលក់ថ្នាំពេទ្យទីលំនៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប (រក្សាទុក និងចាត់ ចែង ) (មានសារធាតុញៀនក្នុងខ្លួន)-០២:ឈ្មោះ ជា ដារិទ្ធភេទប្រុស ឆ្នាំកំណើត ១៩៩០ មុខរបរអ្នកបកប្រែភាសា ចិនទីលំនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប (ចាត់ចែង និងប្រើប្រាស់ ) (មានសារធាតុញៀនក្នុងខ្លួន)
-០៣:ឈ្មោះ អ៊ួន តុលាភេទប្រុស ឆ្នាំកំណើត ១៩៨៥ មុខរបរគ្មានទីលំនៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប ( ចាត់ចែងនិងប្រើប្រាស់ ) (មានសារធាតុញៀនក្នុងខ្លួន) -០៤:ឈ្មោះ សំ សុគន្ធារ៉ាភេទប្រុស ឆ្នាំកំណើត ១៩៨៩ មុខរបរគ្មានទីលំនៅភូមិតាភុល សង្កាត់ ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ( ប្រើប្រាស់ ) (មានសារធាតុញៀនក្នុងខ្លួន) -០៥:ឈ្មោះ ឌិន ខេងហៅ០៩ ភេទប្រុស ឆ្នាំកំណើត ១៩៨០ទីលំនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប (សំរួលនិងរារាំងរាជការសាធារណៈ) (គ្មានសារធាតុញៀនក្នុងខ្លួន) -០៦:ឈ្មោះ ឆាយ គឹមណាន ភេទប្រុស ឆ្នាំកំណើត ១៩៩២មុខរបរ ចុងភៅ ទីលំនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប (ប្រើប្រាស់) (គ្មានសារធាតុញៀនក្នុងខ្លួន) -០៧:ឈ្មោះ កង សុភក្ត្រ ភេទប្រុស ឆ្នាំកំណើត ១៩៨៥មុខរបរ ចុងភៅ ទីលំនៅ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុង ខេត្តសៀមរាប (ប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន) -០៨:ឈ្មោះ ហ៊ាង ណាត ភេទស្រី ឆ្នាំកំណើត ១៩៨៨មុខរបរបុគ្គលិកខារ៉ាអូខេ វី (ខារ៉ាអូខេពីរ៉ាមីតចាស់)ទីលំនៅ ភូមិបន្ទាយចាស់ សង្កាត់ ស្លក្រាម ក្រុង ខេត្តសៀមរាប (ចាត់ចែង និងប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន) -០៩:ឈ្មោះ គឹម នៅភេទប្រុស ឆ្នាំកំណើត ១៩៨៨មុខរបរគ្មានទីលំនៅ ភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុង ខេត្តសៀមរាប (ចាត់ចែង និងប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន) -១០:ឈ្មោះ ហេង ហៀវភេទស្រីស៉ីរីកា ឆ្នាំកំណើត ១៩៩០ មុខរបរគ្មានទីលំនៅ ភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប (ចាត់ចែង និងប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន) -១១:ឈ្មោះ នៅ ប៊ុណ្ណាវត្តាភេទស្រីឆ្នាំកំណើត ១៩៩៦ មុខរបរគ្មានទីលំនៅ ភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុង ខេត្តសៀមរាប (ប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន) -១២:ឈ្មោះ ឡុង វីតាភេទស្រីឆ្នាំកំណើត ១៩៩០ មុខរបរគ្មានទីលំនៅ ភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប (ប្រើប្រាស់)(មានសារធាតុញៀននៅក្នុងខ្លួន)-១៣:ឈ្មោះ ធិន ស៊ីណានភេទស្រីឆ្នាំកំណើត ១៩៨៦មុខរបរមេកាទីលំនៅ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប ) (គ្មានសារធាតុញៀនក្នុងខ្លួន)មិនជាប់ពាក់ព័ន្ធនឹងបទល្មើស-១៤:ឈ្មោះ យេង សុភក្ត្រ ភេទ ប្រុសឆ្នាំកំណើត ១៩៨៦មុខរបរគ្មានទីលំនៅ ខេត្តព្រៃវែង) (គ្មានសារធាតុញៀនក្នុងខ្លួន)មិនជាប់ពាក់ព័ន្ធនឹងបទល្មើស។

មន្ត្រីនគរបាលបានបន្ថែមថាក្លឹបខារ៉ាអូខេ យីហោ ពីរ៉ាមីត ត្រូវសមត្ថកិច្ចខេត្តនេះសម្រេចបិទអាជីវកម្មជាបណ្តោះអាសន្នហើយ បន្ទាប់ពីរកឃើញ បទល្មើសគ្រឿងញៀន។

លោកឧត្តមសេនីយ៍ត្រីអ៊ុំ អមរា ស្នងការងទទួលផែនប្រឆាំងបទល្មើសនៃស្នងការនគរ បាលខេត្តសៀមរាប បានអោយដឹងថា ក្លឹបខារ៉ាអូខេពីរ៉ាមីត ពិតជាបានបិទជាបណ្តោះអាសន្នហើយ។ប៉ុន្តែចំពោះហាងផឹកស៊ីផ្សេងៗទៀត គឺនៅដំណើរការដដែល ពីព្រោះអាជីវកម្មផ្សេងដាច់ពីគ្នា។

គួបញ្ជាក់ថាកាលពីរំលងអាធ្រាត្រឆ្លងចូលថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៨ កម្លាំនគរបាលខេត្ត ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត និងក្រោមការសម្របសម្រួលរបស់លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចូលបង្ក្រាបការប្រើប្រាស់និងជួញដូរញ្រឿងញៀន ជាលក្ខណះទ្រង់ទ្រាយធំ ក្នុងក្លឹបខារ៉ាអូខេយីហោពីរ៉ាមីត ឃាត់ខ្លួនជនសង្ស័យខាងលើ។ ក្លឹបខារ៉ាអូខេពីរ៉ាមីត មានទីតាំងរ៉បផ្លូវជាតិលេខ៦ ស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ក្នុងពេលឃាត់ខ្លួនជនសង្ស័យចំនួន១៤នាក់ស្រី ៥ នាក់ ក៍បានឆែកឆេររកឃើញម្សៅ ខេពណ៌ស(ketamine) ចំនួន១៦កញ្ចប់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ។

ជាមួយចំណាត់ការនេះ ពលរដ្ឋក្នុងខេត្តសៀមរាបសម្តែងការសាទរយ៉ាងខ្លាំង ហើយសង្ឃឹមថា គ្រឿងញៀនមានការថយចុះ ព្រោះបំបែកបានទាំងសំបុក។ ករណីនេះ ក៍មានការលើកឡើងថា ទំនងជាមិនអាចបិទក្លឹបមួយនេះបានប៉ុន្មានដង្ហើមនោះទេ ព្រោះទីតាំងក្លឹបខារ៉ាអូខេយីហោពីរ៉ាមីត អាចជារបស់មន្ត្រីមានអំណាច។ យ៉ាងណានៅក្រុងសៀមរាប គេសង្កេតឃើញថា មានក្លឹបកំសាន្តរាំរែក ក្លឹបកំសាន្តខារ៉ាអូខេ ជាច្រើនបានដំណើរការ ដោយសារក្រុងសៀមរាប ជាក្រុងតំបន់ទេសចណ៍ មានមនុស្សជាច្រើនមកកំសាន្ត។ប៉ុន្តែក្លឹបទាំងនោះគេមិនដឹងថា មានការប្រើប្រាស់និងចែកចាយគ្រឿងញៀន ឬយ៉ាងណានោះទេ?។

សូមរម្លឹកថាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យអភិបាលរាជធានី-ខេត្ត ជាពិសេសរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប យកចិត្តទុកដាក់ដោះស្រាយ និងបង្ក្រាបការចែកចាយគ្រឿងញៀននៅតាមរង្គសាល។

សម្តេចក្រឡាហោម បញ្ជាក់ថា “យើងមិនមែនបង្ក្រាបកន្លែងកម្សាន្តទេ គឺយើងបង្ក្រាបគ្រឿងញៀន ពីព្រោះច្បាប់អនុញ្ញាតឲ្យបើកកន្លែងកម្សាន្ត តែមិនអនុញ្ញាតឲ្យចែកចាយគ្រឿងញៀនទេ”។

សម្ដេចបានលើកឡើងយ៉ាងដូច្នេះ នៅក្នុងវេទិកាអន្តរសាសនាថ្នាក់ជាតិ នៅកម្ពុជាលើកទី២ ពិធីសូត្រធម៌ អធិដ្ឋាន បញ្ជូនសារដើម្បីប្រឆាំងការជួញដូរមនុស្ស និងបញ្ចប់ទាសភាពសម័យទំនើប នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលពិពណ៌ និងសន្និបាតកោះពេជ្រ។
សម្តេច ស ខេង បានសង្កត់ធ្ងន់ថា បើម្ចាស់រង្គសាលអនុញ្ញាតឲ្យគេចែកចាយគ្រឿងញៀននៅក្នុងរង្គសាលរបស់ខ្លួន គឺម្ចាស់រង្គសាលត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។

សម្ដេចក្រឡាហោមបន្ថែមថា៖ "ឥឡូវនេះ វិធីមានពីរយ៉ាង ទី១. ក្តាប់ព័ត៌មានបានទៅបង្ក្រាប ប៉ុន្តែកុំយល់ច្រឡំថា ទៅបង្ក្រាបកន្លែងកម្សាន្តដែលមានច្បាប់អនុញ្ញាត គឺយើងបង្ក្រាបគ្រឿងញៀននៅនឹងកន្លែងកម្សាន្តនោះ និងទី២. ប្រកាសជាជំហរសុំឲ្យលុបបំបាត់ដោយខ្លួនឯង..."។

ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង បានបញ្ជាដោយផ្ទាល់មាត់ឲ្យលោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្វើការបង្ក្រាបទីតាំងក្លឹបកម្សាន្តមួយចំនួននៅក្នុងរាជធានីភ្នំពេញ ដែលមានការចែកចាយគ្រឿងញៀន ពីព្រោះនៅរាជធានីភ្នំពេញ មិនទាន់ឃើញបង្ក្រាបនៅឡើយទេ។ជាចុងក្រោយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានផ្តាំទៅម្ចាស់រង្គសាល និងកន្លែងកម្សាន្ត ឬភោជនីយដ្ឋាន ដែលមានការលួចលាក់ចែកចាយគ្រឿងញៀន សូមបញ្ឈប់ជាបន្ទាន់ ហើយបើមិនបញ្ឈប់ទេ សមត្ថកិច្ចនឹងទៅបង្ក្រាប មិនត្រឹមតែបង្ក្រាបទេ គឺថែមទាំងប្រឈមមុខនឹងការបិទអាជីវកម្មពីព្រោះរឿងនេះរឿងសង្គមមិនមែនរឿងបុគ្គលណាក្រុមណានោះទេគឺការទទួលខុសត្រូវក្នុងការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈសង្គមសុខមាលភាពសង្គមរបស់យើង៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 7,933 នាក់
ម្សិលមិញ : 35,893 នាក់
សរុប : 63,569,761 នាក់