ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សកម្មភាព ដឹកជញ្ជូនឈើ ឆ្លងកាត់ខេត្តសៀមរាប គ្មានអ្នកបង្ក្រាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 15 ខែ កញ្ញា ឆ្នាំ​ 2018 ម៉ោង 09:00 ព្រឹក អ្នកអាន 2930

ខេត្តសៀមរាប៖មានការលើកឡើងថា សកម្មភាពដឹកជញ្ជូនឈើ ប្រភេទនាងនួន គ្រញូង ឆ្លងកាត់ខេត្តសៀមរាប ពុំមានអ្នកបង្ក្រាបនោះឡើយ។
ជាក់ស្ដែងរថយន្តដឹកឈើ១គ្រឿង ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកស្ទោង ចាប់បានចំណុចភូមិស្លាក់ក្រាញ់ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី១៣កញ្ញាមុននេះ២ថ្ងៃ។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថារថយន្តដឹកឈើខាងលើម៉ាកហាយឡែនឌឺពណ័ស្លែ ពាក់ស្លាកលេខ ភ្នំពេញ២V-៤០៥៦សេរី២០០៣ មានប្រភេទឈើនាងនួនចំនួន ១៤ដុំ ស្មើនិង ០.៥១០ម៉ែត្រគូប ត្រូវបានគេបង្ហើបថា ដឹកឈើចេញពីស្រុកអន្លង់វែងឆ្លងកាត់ខេត្តសៀមរាប ដើម្បីយកទៅលក់នៅ ប្រទេសវៀតណាម។
គួបញ្ជាក់ថាសកម្មភាពដឹកជញ្ជូនឈើប្រភេទឈើធ្នង់ នាងនួន និងឈើគ្រញូង ចេញពីខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងឆ្លងកាត់ខេត្ត នៅតែបន្តកើតមានឥតឈប់ឈរ ដោយក្រុមឈ្មួញប្រើរូបភាពផ្សេងៗដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ចដែលបានដាក់ប៉ុស្ដិ៍តាមផ្លូវ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 10,024 នាក់
ម្សិលមិញ : 73,579 នាក់
សរុប : 73,597,903 នាក់