ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

រឿងអាស្រូវ មេប៉េអឹម ខេត្តព្រះវិហារ ត្រូវបាន បើកកកាយ ជាសាធារណះ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 15 ខែ កញ្ញា ឆ្នាំ​ 2018 ម៉ោង 02:38 ល្ងាច អ្នកអាន 3285

ភ្នំពេញ៖មានការលើកឡើងថាមេបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រះវិហារ ស៊ីដាច់លុយមន្ត្រីរបស់ខ្លួន អស់៨០លានរៀល ដែលជាប្រាក់ឧបត្ថម្ភ ដល់អង្គភាពដើម្បី ចែកមន្រ្តីអាវុធហត្ថ។
តាមបណ្ដាញសារព័ត៌មានបានឲ្យដឹងថាមន្រ្តីអាវុធហត្ថខេត្តព្រះវិហារ បាននាំគ្នាសម្តែងការមិនពេញចិត្តជាខ្លាំងចំពោះមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ ដោយបានចោទថា បានស៊ីដាច់លុយនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរក្សសម្តេចតេជោ ហ៊ុន សែន ប្រមាណ ៨០លានរៀល ដែលបានឧបត្ថម្ភដល់អង្គភាព «ខ26-2» កាលពីមុនពេលបោះឆ្នោត។
ក្រៅពីស៊ីដាច់លុយឧបត្ថម្ភរបស់នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ហើយនោះ លោកឧត្តសេនីយ៍ត្រី កង សៅគុណ បានធ្វើសកម្មភាពមិនប្រក្រតីជាច្រើនទៀត។ នេះបើតាមការបញ្ជាក់របស់មន្រ្តីកងរាជអាវុធហត្ថខេត្តជាច្រើនរូប ដែលសុំមិនបញ្ចេញឈ្មោះ បញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០១៨ម្សិលមិញ។
បើតាមមន្រ្តីអាវុធហត្ថខេត្តព្រះវិហារ បានបញ្ជាក់ថា សកម្មភាពមិនប្រក្រតីធំៗរបស់លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មានជាច្រើនដូចជា៖
១៖ យកដីអង្គភាព មកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដូចជាដីនៅស្នាក់ការស្រយ៉ង់ និង ដីស្នាក់ការកំពង់ស្រឡៅ។
២៖ បង្ខំមេបញ្ជាការមូលដ្ឋានតាមបណ្តាលក្រុងស្រុក កាត់ប្រាក់ខែក្នុងមួយខែ ៥០ម៉ឺនរៀល ដើម្បីធ្វើអគារថ្មតាមបណ្តាក្រុង-ស្រុក ហើយអួតថាខ្លួនជាអ្នកកសាង។
៣៖ គំរាមគំហែងមេបញ្ជាការរង រហូតដល់យុទ្ធជន ប្រមាថចាប់ដាក់គុក កាត់ឈ្មោះចោល។
៤៖ ចាប់ឡានដឹកឈើខុសច្បាប់នៅស្រុកជ័យសែន ជំរិតទាប្រាក់ចំនួន ៦លានរៀល កាលពីថ្ងៃទី០៣ខែកញ្ញាឆ្នាំ២០១៨ជាថ្នូរនឹងការដោះលែងទៅវិញ។
៥៖ ចំពោះឡានដឹកឈើខុសច្បាប់ចេញពីដេប៉ូនៅក្នុងខេត្ត គឺត្រូវបង់ក្នុងមួយឡានចំនួន ៥០០ដុល្លារ។
៦៖ ចំពោះឡានយីឌុបដឹកឈើខុសច្បាប់ផ្សេងៗទៀត ដែលឆ្លងកាត់ក្នុងខេត្តត្រូវបង់ក្នុងមួយឡានចំនួន ១៥០ដុល្លារ។
មន្រ្តីអាវុធហត្ថខេត្តព្រះវិហារ បានបញ្ជាក់អះអាងទៀតថា ការទទួលប្រាក់ពីសកម្មភាពផ្ទុយច្បាប់នេះ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ ប្រគល់ឲ្យលោក កង ពុទ្ធា ជាប្អូនបង្កើតរបស់លោកជាអ្នកយកលុយនៅចំណុចស្នាក់ការសន្តិសុខ នៅព្រំប្រទល់ខេត្តព្រះវិហារ និងកំពង់ធំ ហើយលោក ចាន់ សី ជាអ្នកចាំយកលុយនៅស្នាក់ការសន្តិសុខ ព្រំប្រទល់ខេត្តព្រះវិហារ និងសៀមរាប។

ក្រៅពីសកម្មភាពមិនប្រក្រតីខាងលើដែលបានរៀបរាប់នេះ ក្រុមមន្ត្រីអាវុធហត្ថដែលទទូចសុំឲ្យបណ្ដាញសារព័ត៌មានលាក់ឈ្មោះរបស់ខ្លួន ព្រោះខ្លាចរងគ្រោះពីការទម្លាយព័ត៌មាននេះ បានបញ្ជាក់ឲ្យដឹងដែរថា លោក កង សៅគុណ ជាមេអាវុធហត្ថខេត្តមួយរូប ដែលបានឱបក្រសោបការងារដោយមិនចែកដល់ មន្រ្តីក្រោមឱវាទធ្វើនោះឡើយ ដើម្បីមានឱកាសក្រសោបលាភសក្ការៈផ្សេងៗ និងប្រព្រឹត្តទង្វើខុសឆ្គងនឹងច្បាប់មួយចំនួនទៀត។ជាមួយការទម្លាយព័ត៌មាននេះហើយ មន្រ្តីអាវុធហត្ថក្នុងខេត្ត ក៏បានស្នើដល់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថផ្ទៃប្រទេស ពិនិត្យតាមដានលើទង្វើរបស់មេអាវុធហត្ថរូបនេះផងដែរ។ជុំវិញការចោទប្រកាន់ខាងលើនេះ អង្គភាពព័ត៌មាន សៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីលោកឧត្តមសេនីយ៍ត្រី កង សៅគុណ បាននៅឡើយទេ នារសៀលថ្ងៃទី១៥ ខែកញ្ញានេះ៕SR


 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 25,051 នាក់
ម្សិលមិញ : 54,121 នាក់
សរុប : 64,668,910 នាក់