ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ហេតុអ្វី មេព្រៃ ខេត្តសៀមរាប ឈប់បង្ក្រាប បទល្មើស ព្រៃឈើ?

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 22 ខែ កញ្ញា ឆ្នាំ​ 2018 ម៉ោង 11:55 ព្រឹក អ្នកអាន 5744

ខេត្តសៀមរាប៖គេមិនទាន់ដឹងថាមានមូលហេតុអ្វី បានជាមេព្រៃ ខេត្តសៀមរាប ឈប់បង្ក្រាប បទល្មើសព្រៃឈើនោះទេ ខណះជារើយៗ សកម្មភាពដឹកជញ្ជូនឈើ ចូលក្រុងសៀមរាប មិនដែលឃើញមុខមេព្រៃ ខេត្តសៀមរាប មានសង្កាត់ ផ្នែក ខណ្ឌ បង្ក្រាបម្ដងណាឡើយ។ ប៉ុន្តែឃើញមុខនៅពេល ទៅទទួលវត្ថុតាមបទល្មើសពីសមត្ថកិច្ចស្ថាប័នផ្សេង ដែលបង្ក្រាបបាន។

ជាការកត់សម្គាល់សកម្មភាព ដឹកជញ្ជូនឈើ តំបន់ខេត្តព្រះវិហារ ចូលមកខេត្តសៀមរាប បានកើតមានយ៉ាងពេញបន្ទុក ប៉ុន្តែជំនាញរដ្ឋបាលព្រៃឈើ ហាក់បីមិនយកចិត្តទុកដាក់បង្ក្រាបនោះទេ។
ជាក់ស្ដែងរថយន្តដឹកឈើល្មើសច្បាប់មួយគ្រឿង បានត្រូវប៉ូលិសស្រុកសូទ្រនិគមស្ទាក់ឃាត់ចាប់ ដោយរថយន្តដឹកឈើនេះ បានបើកឆ្លងកាត់ប៉ុស្ដិ៍ជាច្រើនកន្លែង។

ការចាប់រថយន្តផ្ទុកបទល្មើសខាងលើធ្វើឡើងនៅថ្ងៃទី២១ខែកញ្ញាឆ្នាំ ២០១៨ម្សិលមិញ ត្រង់ចំណុចខាងជើងផសារដំដែក នៃស្រុកសូទ្រនិគម។
អធិការនគរបាលស្រុក លោកវរសេនីយ៍ឯកណុប សារ៉ាក់ បានអោយដឹងថារបង្ក្រាបរថយន្តល្មើសខាងលើ គឺក្រោយទទួលសេចក្តីរាយការណ៍ ពីក្រុមអ្នកសារព័ត៌មាន។ រថយន្តនេះម៉ាកសាំយ៉ុង មានស្លាកលេខភ្នំពេញ២Z២០៦១ដឹកឈើចេញពីស្រុកស្វយលើនិងត្រូវឆ្លងកាត់ស្រុកសូទ្រនិគមឆ្ពោះទៅក្រុងសៀមរាប។

លោកបន្តថា ក្នុងការបង្ក្រាបនេះ គឺបានឃាត់ខ្លួនអ្នកបើកបរម្នាក់ឈ្មោះ មឿន ចន្ថា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិថ្នាល់បំបែក ឃុំថ្មី ស្រុកគូលេន ខេត្តព្រះវិហ៊ារ។

លោកអធិការអោយដឹងទៀតថា បន្ទាប់ពីអូសរថយន្តទៅកាន់អធិការដ្ឋានស្រុក គឺបានសហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើសង្កាត់សូទ្រនិគម ចូលរួមត្រួតពិនិត្យនិងធ្វើការវាស់វែងរកឃើញរថយន្ដខាងលើ ផ្ទុកដោយឈើប្រភេទលេខ១ គគី និងផ្ចឹក គ្មានច្បាប់ចំនួន ៤៦ដុំ ស្មើ០.៩០ម៉ែត្រគូប(០៩ផ្លាន)។ ទាំងមធ្យោបាយដឹកបទល្មើស និងវត្ថុតាងឈើល្មើសនិងអ្នក បើកបររថយន្តខាងលើ ប្រគល់ទៅអោយរដ្ឋបាលព្រៃឈើយកទៅរក្សាទុកនៅសង្កាត់ព្រៃឈើសូទ្រនិគមនិងចាត់ការតាមច្បាប់់នៃព្រៃឈើ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 25,003 នាក់
ម្សិលមិញ : 54,121 នាក់
សរុប : 64,668,862 នាក់