ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប៉េអឹម ខេត្តសៀមរាប រឹបអូស គ្រឿងញៀន ជិត១គីឡូក្រាម មនុស្ស៥នាក់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 25 ខែ កញ្ញា ឆ្នាំ​ 2018 ម៉ោង 07:30 ល្ងាច អ្នកអាន 26439

ខេត្តសៀមរាប៖មន្ត្រីជាន់ខ្ពស់កងរាជអាវុធហត្ថ ខេត្តសៀមរាប បានលួចបង្ហើបប្រាប់ អង្គភាព សៀមរាបប៉ុស្ដិ៍ នៅព្រលប់ថ្ងៃទី២៥កញ្ញានេះថា យ៉ាងណាស់មនុស្សប្រុសស្រី ចំនួន៥នាក់ស្រី២នាក់ ត្រូវបាន អាវុធហត្ថ ខេត្តសៀមរាប ឃាត់ខ្លួន រួមនឹងគ្រឿងញៀន ប្រមាណជិត១គីឡូក្រាម។

មន្ត្រីអាវុធហត្ថរូបនោះបានបន្ថែមថា ហេតុការណ៍បង្ក្រាបនេះធ្វើឡើងនៅរំលងអាធ្រាតឈានចូលថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០១៨នេះ នៅចំណុចភូមិដកពោធិ៍សង្កាត់ស្លក្រាមក្រុងសៀមរាប។ដោយរឹបអូសវត្ថុតាងម្សៅក្រាមពណ័ស(ម៉ាទឹកកក)ចំនួន៣០កញ្ចប់៧៥៣.១០ក្រាម និងទូរស័ព្ទ៣គ្រឿង។

បើតាមមន្ត្រីអាវុធហត្ថបន្ថែមថាជនសង្ស័យរួមនិងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងសៀមរាបដើម្បីអនុវត្តតាមផ្លូវច្បាប់៕SR

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 9,499 នាក់
ម្សិលមិញ : 73,579 នាក់
សរុប : 73,597,378 នាក់