ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អាជីវករ ផ្សារចុងកាល់ ស្នើរសុំ សម្ដេច ហ៊ុន សែន ជួយអន្តរាគមន៍ ដល់អាជ្ញាធរ កុំយកលុយថ្លៃតូប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 26 ខែ កញ្ញា ឆ្នាំ​ 2018 ម៉ោង 04:27 ល្ងាច អ្នកអាន 1496

ភ្នំពេញ៖ក្រុមអាជីវករលក់ដូរនៅ ផ្សារសហគមន៍ចុងកាល់ នៃស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ បានសម្ដែងនូវការមិនសប្បាយចិត្ត ចំពោះអាជ្ញាធរ ស្រុកចុងកាល់ ជាពិសេស អភិបាល ស្រុកចុងកាល់ លោករិទ្ធី ប៉ាក់ តែម្ដង។
នៅក្នុងលិខិតរបស់អាជីវករ សហគមន៍ចុងកាល់ ដែលបានចុះថ្ងៃទី២១កញ្ញាឆ្នាំ២០១៨នេះ បានស្នើរសុំ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួយអន្តរាគមន៍ ចំពោះអាជ្ញាធរស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដោយមិនចាំបាច់ បង់ប្រាក់ថ្លៃតូបលក់ដូរ។ នេះបើយោងតាមលិខិតរបស់អាជីវករ ផ្សារសហគមន៍ចុងកាល់ ដែលអង្គភាពសៀមរាបប៉ុស្ដិ៍ ទទួលបាននៅរសៀលថ្ងៃទី២៦កញ្ញានេះ។
ជាមួយលិខិតរបស់អាជីវករផ្សារសហគមន៍ ដែលស្នើរសុំអន្តរាគមន៍ ពីប្រមុខរាជរដ្ឋាភិបាល កម្ពុជា សម្ដេច ហ៊ុន សែន នេះ ត្រូវបាន ខុទ្ធការិយាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី បានទទួលចូលរួចហើយ នៅថ្ងៃទី២៥កញ្ញាឆ្នាំ២០១៨ម្សិលមិញ។
ជុំវិញការចោទប្រកាន់ ទៅលើលោករិទ្ធី ប៉ាក់ អភិបាល ស្រុកចុងកាល់ ថាតម្រូវឲ្យអាជីវករផ្សារសហគមន៍ចុងកាល់ បង់លុយថ្លៃតូបនេះ លោកអភិបាល ស្រុកចុងកាល់ បានបដិសេធ នូវការចោទប្រកាន់នេះ ថាជាករណីមិនពិត។ នេះបើតាមលោករិទ្ធី ប៉ាក់ អភិបាល ស្រុកចុងកាល់ បានប្រាប់ អង្គភាពសៀមរាបប៉ុស្ដិ៍ នារសៀលថ្ងៃ២៦កញ្ញានេះ។ ខាងក្រោមជាលិខិតរបស់អាជីវករផ្សារសហគមន៍ចុងកាល់៕៖SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 26,527 នាក់
ម្សិលមិញ : 54,121 នាក់
សរុប : 64,670,386 នាក់